កិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តឧត្តរមានជ័យ..
ឧត្តរមានជ័យ:នាព្រឹកថ្ងៃ ចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ី ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យនិងលោកជំទាវ មុំពុទ្ធីតា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម មាន ចាន់ យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យបានអញ្ជើញជាអធិបតីក្នុងពិធីឆ្លុះបញ្ចាំងលទ្ធផលការងារប្រចាំឆ្នាំ ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារដែលស្ថិតនៅសាលប្រជុំខេត្តឧត្តរមានជ័យ។

នាឱកាសនោះផងដែរលោកជំទាវ មុំ ពុទ្ធីតា បានមានប្រសាសន៍លើកឡើងចំពោះ(គ.ក.ស.ក)គឺជាកម្មាធិការដ៏មានសារៈសំខាន់មានភារកិច្ចចូលរួមសម្របសម្រួលពិគ្រោះយោបល់ តាមដាននិងសហការដោះស្រាយនូវការងារទាំងឡាយពាក់ព័ន្ធនឹងស្ថានភាពយេនឌ័រ ស្ត្រីយុវវ័យកុមារនិងជនរងគ្រោះសំដៅលើកកម្ពស់ការអភិវឌ្ឍស្ថានភាពស្ត្រីនិងកុមារក្នុងខេត្ត។
លោកជំទាវលើកឡើងបន្តថា(គ.ក.ស.ក)ខេត្តឧត្តរមានជ័យតែងយកចិត្តទុកដាក់ខ្ពស់លើការងារស្ត្រីនិងកុមារដោយអនុវត្តសកម្មភាពនានាស្របតាមផែនការការងាររបស់ខ្លួនឲ្យមានប្រសិទ្ធភាព
ជាចុងក្រោយឯកឧត្តម ស៊ី ប្រសិទ្ធ បានមានប្រសាសន៍កោតសរសើរដល់(គ.ក.ស.ក)ខេត្ត សមាជិកសមាជិកានៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការដៃ គូអភិវឌ្ឍន៍CIDOដែលបានយកចិត្តទុកដាក់អនុវត្តយ៉ាងមានប្រសិទ្ធភាពនៅផែនការកិច្ចការកុមារខេត្តការធ្វើសមាហរណកម្មកុមាររស់នៅក្នុងគ្រួសារតាម ឃុំ សង្កាត់ ក្រុង ស្រុកនីមួយៗការទប់ស្កាត់ការបែកចេញពីគ្រួសារនឹងឆ្លើយតបទៅលើអំពើហិង្សា ការគេងប្រវ័ញកម្លាំងពលកម្មលេីកុមារ ការដោះស្រាយស្ថានភាពកុមាររងផលប៉ះពាល់ដោយជំងឺផ្សេងៗ៕