កងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុះដាក់ពង្រាយនៅតាមគោលដៅក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ!!!
ស្វាយរៀង៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នគរបាលខេត្តស្វាយរៀង និងមានការយកចិត្តទុកដាក់របស់លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ នៅយប់ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានប្រាប់ថា កម្លាំងជំនាញចុះការពារគោលដៅ ព្រំប្រទល់ស្វាយរៀង-ព្រៃវែង កងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុះដាក់ពង្រាយនៅតាមគោលដៅក្នុងមូលដ្ឋានស្រុកស្វាយជ្រំ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងជួយអន្តរាគមន៍ពេលមានសភាពការណ៍កើតឡើងជាយក្សថាហេតុ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ថា កម្លាំងប្រចាំការនៅអធិការដ្ឋាននគរបាលស្រុក ព្រមទាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ និងប្រជាការពារ ចេញល្បាតចល័តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងស្រុកស្វាយជ្រំ និងត្រៀមអន្តរាគមន៍ពេលមានសភាពការណ៍កើតឡើងជាយថាហេតុ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយជ្រំទាំងអស់គ្នាទុកដាក់សម្ភារមានការប្រុងប្រយ័ត្នកុំអោយបាត់បង់ ។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ លេខទូរស័ព្ទទាន់ហេតុការណ៍របស់អធិការរដ្ឋាននគរបាលស្រុក:097 778 0087។(សូមអរគុណ)