ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៣គ្រួសារ ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប..

សៀមរាប ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះនៅ វេលាម៉ោង ១៦នឹង១០នាទី មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០៣គ្រួសារ :១. ឈ្មោះ សាយ គឹមសួរ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។២. ឈ្មោះ ឡូយ ហុក ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។៣. ឈ្មោះ ហួត លី ភេទ ប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទី ៣ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ។ផ្ទះប្រជាពលរដ្ឋទាំង ០៣គ្រួសារខាងលើ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង ដោយមូលហេតុ មកពីទុស្សេខ្សែភ្លើង ។

ករណី​នេះ​កម្លាំង​នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះពន្លត់អគ្គិភ័យ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​សរុបចំនួន ​០៧គ្រឿង (រថយន្តពន្លត់អគ្គិភ័យអាជ្ញាធរជាតិអប្សរាចំនួន ០២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថចំនួន ០១គ្រឿង)​ ប្រើប្រាស់ទឹកអស់ចំនួន ០៩រថយន្ត ទើបអាច​គ្រប់គ្រង​ស្ថានការណ៍​អគ្គិ​ភ័យ​នេះ​បាន​ ៕