ចាប់ខ្លួនអ្នកផលិតមាតិកា តាមបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ក្លែងបន្ន្លំអត្ដសញ្ញាណរបស់​ឯកឧត្ដម​ អភិសន្ដិបណ្ឌិត​ ស​ សុខា

ចាប់ខ្លួនអ្នកផលិតមាតិកា តាមបណ្ដាញសង្គមហ្វេសប៊ុកម្នាក់ក្លែងបន្ន្លំអត្ដសញ្ញាណរបស់​ឯកឧត្ដម​ អភិសន្ដិបណ្ឌិត​ ស​ សុខា

 

នាយកដ្ឋានប្រឆាំងបទល្មេីសបច្ចេកវិទ្យា​
កាលពីថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ​២០២៣​ បានអញ្ជេីញបុគ្គលម្នាក់ឈ្មោះ​ ហោ វិចិត្រ ដេីម្បីមកសាកសួរបំភ្លឺ​ បន្ទាប់ពីរកឃេីញថា​ បុគ្គលរូបនេះបាន​យកឈ្មោះ​ ឯកឧត្ដម​ អភិសន្ដិបណ្ឌិត​ ស​ សុខា​​ និងថ្នាក់ដឹកនាំផ្សេងទៀត​ ទៅបង្កេីតជា​ក្រុម​នៅលេីបណ្ដាញសង្គមហ្វេសប៊ុក​ដោយ​គ្មាន​ការ​អនុញ្ញាត​ និងបានចែករំលែកមាតិកាផ្សេងៗ ដែលប៉ះពាល់ដល់សន្តិសុខជាតិ​​ និង​កិត្តិយស​ថ្នាក់​ដឹកនាំ​ដែល​អាច​ធ្វេីអោយមានការ​ភាន់​ច្រឡំ​ពីសំណាក់មហាជន​​។ ក្រោយពីការសួរបញ្ជាក់បុគ្គលឈ្មោះ​ ហោ វិចិត្រ បានសារភាព​ទទួលស្គាល់កំហុស​ ​​សន្យាកែខ្លួនមិនអោយកើតឡើងពេលក្រោយទៀតឡើយ និង​បាន​ធ្វើ​លិខិត​សុំ​អភ័យទោស​ជា​សាធារណះ៕