រត់យ៉ាងណាក៏គេចបំផុតពីសម្លាញ់ច្បាប់.ករណីឃាតកម្មកន្លងទៅជិត​មួមួយឆ្នាំāមុខធនាគារ​FTB​សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ពេលនេះសមត្ថកិច្ចចាប់ខ្លួនបាន​បក្សពួកម្នាក់ទៀត….

នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២៣ វេលាម៉ោង០៥​និង១៥នាទីនៅចំណុច ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយ មាន ជ័យអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេ នី យ៍ទោ សាត គឹមសាន ស្នង​ការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្រប​សម្រួលលើនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និង ឯក ឧត្តម កើត វណ្ណារ៉េត ព្រះរាជអា ជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង​ ដែលមានលោកឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោ​ក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័​យ​នគរបាលព្រហ្មទណ្ឌកម្រិតស្រា​ល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល និង មាន​ការ​ស​ហ​ការជាមួយសមត្ថកិច្ចនគរ​បាលខេត្តបន្ទាយមាន​ជ័យដែល​មានលោក ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការ និងលោក លោក ឧត្ដមសេនីយ៍ត្រី នូ ជីវន្ត័ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរ​ សេនី​យ៍​ឯក សៅ សារឿន អធិការ នៃអធិ​ការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លោក វរសេនីយ៍​ទោ ព្រហ្ម ពិ​សិទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌ​ បានចាប់​ខ្លួន ជនសង្ស័យ ឈ្មោះ វ៉េង ចិត្រា ហៅ ធី ភេទប្រុស មានទីលំ​នៅ​ភូមិ អូរបាក់ត្រា ឃុំ ព្រងិល ស្រុកភ្នំក្រវ៉ា​ញ ខេត្តពោធិ៍សាត់​ នៅចំណុចក្រុង​ប៉ោ​យប៉ែតតាមអំណាចដីកាបង្គាប់​ឱ្យចាប់ខ្លួនលេខ​៧៧៤ ត.ព្រ របស់លោក គា សីហា ។  ចៅក្រមស៊ើ​បសួរ នៃ​សាលាដំបូងខេត្តបាត់ដំបង ពីបទ ឃា-តក-ម្មគឹតទុកជាមុន ប្រព្រឹ​ត្តនៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបា​ត់ដំបង កាលពីថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០​២២ បណ្តាលឱ្យជនរងគ្រោះ ឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកន្តួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ស្លា-ប់ ) ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនិងជនរងគ្រោះផ្សេងទៀតរងរបួស ។

គួរបញ្ជាក់ថា​ កាលពីវេលាម៉ោង​៤​និង០០នាទីទៀបភ្លឺនៃ យប់ថ្ងៃទី ៧​ខែធ្នូឆ្នាំ២០២២ឈានចូលថ្ងៃ ទី០៨ ខែ​ធ្នូ ឆ្នាំ២០ ២២ នៅចំណុចសួន ច្បារ​មាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំនុចខាងលើ រួចបានយកកាំភ្លើ-ង-ខ្លីបា-ញ់-រះ លើយុវជនមួយក្រុមដែលកំពុងអង្គុយ​លេងជួបជុំគ្នា បណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន​០៣នាក់ ភ្លាមៗនោះជនសង្ស័យបាន​នាំគ្នាជិះរត់យន្តគេចខ្លួនបាត់ស្រ​មោ​លហេីយ ក្នុងហេតុការណ៍នោះជនរងគ្រោះ០១នាក់ ក្នុង​ចំណោម​០៣​នាក់ បានស្លាប់បាត់បង់ជីវិតពេលគេ​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

កាលនោះបន្ទាប់ពីពេលកេីតហេតុសមត្ថកិច្ចនគរ​បាលខេត្តបាត់ដំបង​ សហការជាមួយសមត្ថកិច្ចន​គរបាលខេត្តបន្ទា​យមានជ័យស្រាវជ្រាវនិងឃា​ត់ខ្លួនជនសង័្សយចំនួន០២នាក់​បញ្ជូនទៅសា​លាដំបូងខេត្ត រីឯបក្សពួ​ក​មួយចំនួនទៀតសមត្ថកិច្ចកំណត់មុខ​ សញ្ញាបាននិងស្នេីសុំដីកាពីស្ថាប័​នតលាការដេីម្បីស្វែងរកចាប់ខ្លួន​ ជាក់​ ​ស្តែងដូចករណីនេះអីចឹង​ ហេីយ​មុខ​សញ្ញាផ្សេងទៀតដែលកំពុងគេច​ខ្លួនសមត្ថកិច្ចបន្តកិច្ចប្រតិបត្តិការជាបន្ត​ទៀត។

បច្ចុប្បន្នការិយាល័យជំនាញបានរៀបចំបញ្ជូនទៅ​កាន់សាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីហេីយ៕(រូបភាពផែនការងារព្រហ្មទ័ណ្ឌ/គឹមសុង)By kosal!