សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងប្រើប្រាស់បារីអេឡិចត្រូនិចចំនួន ១៥ទីតាំង….!

ភ្នំពេញ កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន១៥ទីតាំង និងបានឃាត់មនុស្សប្រុសស្រីចំនួន ៣១នាក់ រួមទាំងវត្ថុតាងជាច្រើន។

ការបង្ក្រាបនេះ ដោយមានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនានេះបានឲ្យដឹងថា កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៣ដល់២៥ ខែមិថុនា បានចុះប្រតិបត្តិការបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច ចំនួន០៩ទីតាំង នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់ ដោយបានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិច ចំនួន១២នាក់(៊ស្រីចំនួន៣នាក់ប្រុសចំនួន ៩នាក់និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ចំនួន៨នាក់ ស្រីចំនួន១និង ប្រុសចំនួន៧ មកកាន់មន្ទីរប្រឆាំងគ្រឿងញៀនធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឍប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិច៕