កក្រើកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅទីសក្ការៈ សាកស័ទ្ធិ បូជនីយដ្ឋានភ្នំចាស់ …!
ក្រុមការងារប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលខេត្ដទទួលបានព័ត៌មានតាមបណ្ដាញសង្គម tik tok កាលពីថៃ្ងទី ១២ តុលា ២០២៣ នៅចំណុចវត្តសុច័ន្ទគីរី(ហៅវត្តភ្នំចាស់) ស្ថិតនៅភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ មានករណីហិង្សាដោយចេតនាបង្កឡេីងដោយក្មេងទំនើង ១ក្រុម មិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពដេញវាយគ្នាយ៉ាងអាណាធិបតេយ្យ កាប់បំផ្លាញម៉ូតូជនរងគ្រោះនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។
ដោយទទួលបានបទបញ្ជានិងការចង្អុលណែនាំដ័ខ្ពង់ខ្ពស់ពី លោក សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ ជំនាញព្រហ្មទណ្ឌខេត្ដ ដឹកនាំចុះសហការស្រាវជ្រាវ ឈានទៅកំណត់បានមុខសញ្ញាពាក់ព័ន្ធ ដេីម្បីចំណាត់ការនីតិវិធីបន្ដ។
ជាក់ស្ដែងកម្លាំងនគរបាលព្រហ្មទណ្ឌបានសហការជាមួយអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ស្រុកសំរោងទង ស្រុកភ្នំស្រួច ស្រាវជ្រាវរហូតកំណត់មុខសញ្ញាសង្ស័យបាន ចំនួន ១០ ននាក់ ។នៅថ្ងៃទី១៥. ១៦ ខែតុលា ឆ្នាំ២០២៣ ឃាត់ខ្លួន ៤នាក់ អ្នកផ្សេងរត់គេចខ្លួន។
បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណាត់ការនីតិវិធីបន្ដ រីឯបក្ខពួកសេសសល់ជំនាញបន្ដសហការស្រាវជ្រាវនិងស្នេីសុំដីកាតុលាការតាមប្រមាញ់យកមកផ្ដន្ទាទោសតាមច្បាប់ ៕