អាវុធហត្ថស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងបានចុះឃាត់ខ្លួនជនសង្ស័យ២នាក់ប្រើអំពើសង្សាដោយចេតនាលើយុវជនម្នាក់..

កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពី ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ គល់ សុខហឿន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិរ៉ា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងយោងតាមបទល្មើសជាក់ស្តែង :
នៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ ចំនួន០៦នាក់ រថយន្ត០២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃុន គ្រីម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យ បានចុះឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់៖
១.ឈ្មោះ រុន វីរះ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
២.ឈ្មោះ សួស សារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពីបទ: ប្រើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា។
+ វត្ថុតាងចាប់យករួមមាន:
១.ទូរស័ព្ទដៃ ចំនួន ០១គ្រឿង
២.ដាវចំនួនមួយ ប្រវែង ៦៥សង់ទីម៉ែត្រ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធី។