ពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១៥គ្រឿង ជាអំណោយរបស់ប្រជាជន និរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ..
រាជធានីភ្នុំពេញ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម អគ្គរាជទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១៥គ្រឿង ជាអំណោយរបស់ប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដើម្បីបែងចែកដល់មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរសុខាភិបាលខេត្ត ។
ក្នុងឱកាសនោះដែរ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានទទួលអំណោយរថយន្តគិលានសង្រ្គោះចំនួន ០២គ្រឿង សម្រាប់ប្រើប្រាស់លើប្រព័ន្ធបញ្ជូនជំងឺឲ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធិភាព ។
ឥត
ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនប្រជាជន ក៏ដូចជារដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ និងឯកឧត្តម សាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល ចំពោះអំណោយដ៏ថ្លៃថ្លា សម្រាប់លើកស្ទួយសេវាសុខាភិបាលខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម បានប្តេជ្ញាយ៉ាងមុតមាំថា និងបន្តខិតខំប្រឹងប្រែងលើកស្ទួយវិស័យសុខាភិបាល ក្នុងខេត្តបន្ទាយមានជ័យ ឲ្យកាន់តែមានភាពរីកចម្រើន និងប្រកបដោយប្រសិទ្ធិភាព ៕