អនុរដ្ឋមន្រ្តីក្រសួងការបរទេសថៃបង្ហើបចំនួនផ្លូវការនៃពលរដ្ឋថៃដែលស្លាប់…
ថ្ងៃចេញផ្សាយៈ October 10, 2023
អនុរដ្ឋមន្ត្រីក្រសួងការបរទេសថៃបង្ហើបប្រាប់ពីចំនួនអ្នកស្លាប់ក្នុងប្រទេសអ៊ីស្រាអែលបានកើនឡើងដល់១៨នាក់ហើយ ដោយក្នុងនោះប្រជាជនថៃប្រមាណ៣.០០០នាក់ បានស្នើសុំឱ្យជួយសង្គ្រោះ។
គណៈរដ្ឋមន្ត្រី ថៃកំពុងរៀបចំពិភាក្សាលើផែនការជម្លៀស ហើយគេសន្និដ្ឋានថា ជើងហោះហើរទី១នៃការសង្គ្រោះពលរដ្ឋថៃនឹងទៅដល់ប្រទេសកំណើតនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ហើយជើងទី២កំណត់ទៅដល់ថៃនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ការបញ្ជូនពលរដ្ឋខ្លួនត្រឡប់ទៅប្រទេសវិញ រដ្ឋាភិបាលថៃរៀបចំយន្តហោះ៦គ្រឿង មានប្រភេទ C-130 ចំនួន៥គ្រឿង និងប្រភេទ Airbus A340 ចំនួន១គ្រឿង។
ក្នុងនោះយន្តហោះ C-130 អាចផ្ទុកចំនួនមនុស្ស១៣៥នាក់ ១ជើង ប្រើពេលហោះហើរប្រហែល១៥ម៉ោង ករណីស្ថានភាពយ៉ាប់យ៉ឺនខ្លាំង ថៃគ្រោងនឹងជួលយន្តហោះពាណិជ្ជកម្មមួយផ្សេងទៀត ៕
{ប្រភព៖ posttoday}