ការអភិវឌ្ឍសមិទ្ធផលនានានៅក្រុងស្ទឹងសែនកំពុងបម្រើតម្រូវការជូនប្រជាពលរដ ចំពោះកន្លែងកំសាន្ត «គឺច្រាំងស្ទឹង ក្រុងស្ទឹងសែន»

(កំពង់ធំ)៖ បន្ទាប់ពីប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ អស់រយៈពេលជិត 40 ឆ្នាំកន្លងមក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាំងអាណិតមុននិងអាណត្តិថ្មីបន្តវេន បានខិតខំកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល ឲ្យមានការរីកចម្រើនលើកគ្រប់វិស័យ ។

ដោយឡែក នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំថ្មីៗ នេះមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធនានាក្នុងនោះ គេឃើញមានការអភិវឌ្ឍទីកន្លែងលំហែកំសាន្តតាមច្រាំងដងស្ទឹងស្តិតនៅកណ្ដាលក្រុងមានទិដ្ឋភាពស្រស់ស្អាតនិងទាក់ទាញចិត្តភ្ញៀវគួរជាទីគយគន់ហើយប្រជាពលរដ្ឋជិតឆ្ងាយបានកោតសរសើរស្ទើរគ្រប់ៗគ្នា ។

បច្ចុប្បន្ននៅទីកន្លែងលំហែតាមច្រាំស្ទឹងសែនមានសោភ័ណ្ឌភាពនិងភាពអ៊ូអរមានអជីវករលក់ដូរភ្ញៀវទេសចរដើរកម្សាន្ត ក្រុមអ្នកដើរហាត់ប្រាណទាំងក្មេងចាស់  ប្រុសស្រីចូលចិត្តមកកំសាន្ត ប្រកបដោយក្តីសប្បាយរីករាយក្រៃលែង។

ប្រជាពលរដ្ឋដែលនិយមនាំគ្នាមកលំហែផងនិងដើរហាត់ប្រាណពេលល្ងាចជាប្រចាំនៅមាត់ជ្រាំងស្ទឹងសែននេះ បានរៀបរាប់កោតសរសើរពីការយកចិត្តទុកដាក់ របស់ថ្នាក់នាំខេត្តដែលបានខិតខំអភិវឌ្ឍទីកន្លែងកំសាន្ដនេះ ដោយមានការគាំទ្រពេញចិត្តយ៉ាងខ្លាំងពីប្រជាពលរដ្ឋជិតឆ្ងាយ។

ចំណែកឯបងប្អូនអ្នកលក់វិញ បានលើកឡើងផងដែរថា ពួកគាត់ពិតជាសប្បាយចិត្តដោយមានកន្លែងលក់ត្រឹមត្រូវ ហើយសូមអរគុណដល់អភិបាលខេត្ត ដែលអនុញ្ញាតឲ្យអ្នកលក់ក្នុងការបង្កើនជីវភាព ជាពិសេសនោះ គឺមិនយកកម្រៃ ភាស៊ីថែមទៀត។ ទន្ទឹមនិងនោះដែរ អាជ្ញាធរក្រុងសូមអំពាវនាវដល់បងប្អូនដែលមកលំហែកំសាន្តក៏ដូចជាការហូបចុកសូមឲ្យចូលរួមថែរក្សានៅអនាម័យបរិស្ថានទាំងអស់គ្នា។

ចណែកក្រុមយុវជនដែលកំពុងអង្គុយជួបជុំគ្នាកំសាន្តនៅទីនោះ ក៏បានមានចំណាប់អារម្មណ៍ពីការរៀបចំអភិវឌ្ឍតុបតែងសួន និងភ្លើងចំរុះពណ៌ស្រស់ស្អាតពេលរាត្រី!  ហើយដោយឡែកពួកគាត់បានរំលឹកថា ទីនេះពីមុនមានតែព្រៃស្ងាត់ហើយគេភ័យខ្លាច មិនហ៊ានធ្វើដំណើរឆ្លងកាត់ទៀតផង។គួរបញ្ជាក់ផងដែរថា ការអភិវឌ្ឍរីកចម្រើន និងបានលើកសម្រស់សោភ័ណ្ឌភាព ក្រុងស្ទឹងសែន គួរជាទីមោទនៈភាពនោះ គឺបានកសាង លេចធ្លោឡើង នូវទីកន្លែង កំសាន្តជ្រាំងស្ទឹងសែននេះ នៅក្នុងពេលការចាប់ផ្ដើមរៀបចំ មហាព្រឹត្តិការណ៍ជាតិ  «បុណ្យទន្លេ » លើកទី៧ នៅខេត្តកំពង់ធំនាថ្ងៃទី  ៨ ដល់ថ្ងៃទី ១២  ខែ មីនា   ឆ្នាំ២០២៣ ក្រោមការរៀបចំយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្នាដៃខិតខំកសាងឡើងថ្មីៗជាបន្តបន្ទាប់  របស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ក្នុងការដឹកនាំនាពេលបច្ចុប្បន្ននេះ៕

  1. * រូបភាពនិងអត្ថបទ ដោយលោក សូរ ហ៊ានឆេងអាន កែសម្រួល លោកស្រី កែវ បូរី