មហាជនរិះគន់ចំៗ លោក ធាម សៅ ប្រធានផ្សារលើខេត្តកំពង់ឆ្នាំង សម្ងំយកលុយពីអាជីវករលក់ដូរនៅមុខផ្សារលើ យ៉ាងអណាធិបតេយ្យ ឲខូចសោភ័ណភាពនិងសណ្តាប់ធ្នាប់យ៉ាងធ្ងនធ្ងរ…
ខេត្តកំពង់ឆ្នាំង៖ មហាជននិងមជ្ឈដ្ឋាននានាដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវមុខផ្សារលើទីរួមខេត្តកំពង់ឆ្នាំង បានលើកឡើងពោលពាក្យរអ៊ូរទាំស្ទើរគ្រប់គ្នាដោយការកកស្ទះនិងអាជីវករលក់ដូរគ្មានសណ្ដាប់ធ្នាប់ពាសពេញផ្លូវយ៉ាងអាណាធិបតេយ្យដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សោភ័ណភាពនិងអាចកើតឡើងជាគ្រោះថ្នាក់ដោយយថាហេតុ។
អាជីវករលក់បន្លែនៅក្នុងផ្សារលើជាច្រើននាក់បានប្រាប់ថា.អ្នកលក់ដូរនៅខាងក្រៅផ្សារលើនោះ មិនមែនមកពីគាត់គ្មានកន្លែងលក់នៅក្នុងផ្សារទេគឺគាត់មានតូបលក់ដូរនៅក្នុងផ្សារដូចគេដូចឯងដែរ។ តែដោយលក់នៅទីធ្លាសាធារណះមុខផ្សារ លក់ដាច់ជាង ទើបពួកគាត់សុខចិត្តបង់លុយឲ្យទៅលោក មុំសារឿន ក្នុងមួយថ្ងៃ២ទៅ៣ពាន់រៀលឬ១ខែបង់៣មុឺនទៅ៥មុឺនរៀលជាថ្នូរ បានលក់នៅមុខទីតាំងផ្សារនេះ ។
ទាក់ទិននឹងការបង់ប្រាក់នេះដែរអង្គភាពយើងខ្ញុំបានសាកសួរទៅខាងសមត្តកិច្ចសណ្តាប់ធ្នាប់ខេត្ត តែគាត់ប្រាប់ថាមិនបានយកប្រាក់ពីអាជីវករលក់នៅទីនោះទេ គឺខាងលោក មុំ សារឿន ដែលជាមនុស្សរបស់លោកធាម សៅទេជាអ្នកយក..សម្រាប់រូបភាពខាងលើនេះអង្គភាព បានចុះផ្តិតយកនៅម៉ោង៧.៤០នាទីព្រឹកហើយ ក៏នៅតែមានការកកស្ទះរញ៉េរញ៉ៃទៀតតើសណ្តាប់ធ្នាប់និងសោភ័ណ្ឌភាពខេត្តដ៍ស្រស់ត្រកាលនោះនៅត្រង់ណាទៅ ? បើផ្សារលើនេះជាបេះដូងរបស់ទីរួមខេត្តកំពង់ឆ្នាំងទាំងមូលមានភាពរញ៉េរញ៉ៃបែបនេះទៅហើយ។ រីឯ លោក ធាម សៅ ប្រធានផ្សារលើសង្ងំស្ងៀមចាំតែកើបលុយពីអាជិវករដាក់ហ៊ោប៉ៅរបស់ខ្លួនធ្វើមានធ្វើបានយ៉ាងរំភើយ ដែរមិនខ្វល់ពីអាជីវករលក់ដូរលើផ្លូវសាធារណះគ្មានសណ្តាប់ធ្នាប់ បើយោងតាមប្រភពដែលទទួលបានមកថា លោក ធាម សៅ ប្រមូលបានមិនតិចជាង៨០មុឺនទៅជាង១លានរៀលនោះទេក្នុង១ខែៗ ។
ពលរដ្ឋនិងមហាជន អាជិវករក្នុងផ្សារសូមគោរពស្នើរសុំដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលនៃគណះអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយពិនិត្តមើលស្ថានភាពមុខផ្សារលើនេះផងទាន ព្រោះបើទុកបណ្ដែតបណ្ដោយតទៅទៀត វាធ្វើឲ្យប៉ះប៉ល់ដល់សោភ័ណ្ឌភាពខេត្តទាំងមូលដែលឯកឧត្តមកំពុងខំប្រឹងអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យដើម្បីឲ្យខេត្តមួយនេះក្លាយជាខេត្តដែលមានសោភ័ណភាពស្រស់ស្អាតផាសុខភាពទាក់ទាញភ្ញៀវជាតិនិងភ្ញៀវបទេសឲ្យមកទស្សនាកម្សាន្តបានច្រើនកុះករ៕