ដោយសារភ្លើងប្រចណ្ឌធ្វើឲបុរសម្នាក់ក្លាយខ្លួនជាឃាតករករឹតក សម្លាប់សង្សា រួចដេកក្បែរសាកសពរហូតហើមស្អុយ…!!!

ខេត្តសៀមរាប ៖ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង១៩.២០នាទីថ្ងៃទ២៣ ខែមិថុនាឆ្នាំ ២០២២ សមត្ថកិច្ចបាននាំខ្លួនបុរសជាឃាតករម្នាក់ដែលមានប្រពន្ធហើយ តែលួចមានសង្សាជាអ្នក”សាឡន”

ប៉ុន្តែដោយភ្លើងប្រចណ្ឌ បុរសរូបនេះបានសម្លាប់សង្សាខ្លួន រួចនៅសំងំដេកក្បែរសាកសព រយៈពេល៣ថ្ងៃ រហូតហើមស្អុយទើបបែកការ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។
ករណីឃាតកម្ម បន្ទាប់ពីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងខាងលើ មានធុំក្លិនស្អុយចេញពីបន្ទប់ជួលក៏បានទាក់ទងរាយការណ៍មកសមត្ថកិច្ច ក្រោយមកសមត្ថកិច្ចបានចុះទៅដល់ទីតាំងបន្ទប់ជួលខាងលើ ពិតជាមានធុំក្លិនស្អុយមែន ទើបសមត្ថកិច្ចទម្លុះទ្វារបន្ទប់ចូលពិនិត្យមើល (បន្ទប់ចាក់សោរពីក្រៅ) ទើបប្រទះឃើញសាកសព គ្របភួយ និងជនសង្ស័យដេកក្បែរសាកសពតែម្ដង។

ជនរងគ្រោះឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកសាឡន ស្រុកកំណើត នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។
ចំណែកជនសង្ស័យឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប បច្ចុប្បន្ននៅ ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប (ត្រូវជាសង្សារជនរងគ្រោះ)។

ក្នុងករណីនេះជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានសម្លាប់ ជនរងគ្រោះពិតប្រាកដមែន ដោយបានយកខ្សែរូតវាំងនន រឹតក ជនរងគ្រោះបណ្ដាលឱ្យបាត់បង់ជីវិត។

តាមការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចជំនាញ បានបញ្ជាក់ថាៈ ជនរងគ្រោះ ស្លាប់ដោយសារការរឹតក និងមានស្នាមជាំនៅលើដងខ្លួន)។

បច្ចុប្បន្ន ៖ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលក្រុងសៀមរាប រីឯសាកសព ត្រូវបានប្រគល់ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕