រដ្ឋបាលស្រុកកំពង់ត្រាចខេត្តកំពតបើកកិច្ចប្រជុំវិសាមញ្ញលើកទី ៥៣ញរបស់ក្រុមប្រឹក្សាស្រុក…
កំពត:ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលស្រុកកំពង់ត្រាច ខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ក្រោមអធិបតីភាពលោក អ៊ុម ស៊ីណាត ប្រធានក្រុមប្រឹក្សាស្រុក និងលោក អូន ខន អភិបាល នៃគណៈអភិបាលស្រុក ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាល កងកម្លាំងទាំងបី និងលោក លោកស្រី ប្រធានការិយាល័យ-អង្គភាព ចំណុះរដ្ឋបាលស្រុក លោក លោកស្រីមេឃុំ សរុប៥៤រូប ស្រី០៦រូប។
អង្គប្រជុំបានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀវារៈដូចខាងក្រោម៖
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥៣
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុកលើកទី៥២។
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៣
៤.បញ្ហាផ្សេងៗ និងផ្សព្វផ្សាយសភាពការណ៍រួមក្នុងស្រុករបស់លោកអភិបាលស្រុក
៥.មតិបូកសរុបរបស់លោកប្រធានអង្គប្រជុំ និងជូនព័ត៌មាន ពេលវេលា នៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣៕