ភ្លើង​ឆេះ​រោង​ការ​នៅ​អ៊ីរ៉ាក់៖ យ៉ាងហោច​ណាស់​មនុស្ស​ ១០០​នាក់​បាន​ស្លាប់​​ ក្នុង​គ្រោះ​អគ្គិភ័យ​នៅខេត្តនីនេវ៉េ(Nineveh..

អ៊ីរ៉ាក់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០០នាក់បានស្លាប់ និង ១៥០នាក់បានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅសាលពិធីមង្គលការមួយកន្លែង។ទី

ភ្នាក់ងារសារព័ត៌មានរដ្ឋ INA របស់ប្រទេសអ៊ីរ៉ាក់បាននិយាយនៅព្រឹកថ្ងៃពុធនេះថា អគ្គិភ័យបានឆបឆេះនៅក្នុងស្រុក Al-Hamdaniya ក្នុងខេត្ត Nineveh ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។

វីដេអូបង្ហោះ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ាក់ Nina បង្ហាញ​ក្រុមអ្នក​ពន្លត់​អគ្គិភ័យ​កំពកំពុងព្យាយាមពន្លត់អគ្គិភ័យ​នៅ​សសាលរៀបមង្គលការនោះ។

ការិយាល័យរបស់លោកបាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថាលោកយករដ្ឋមន្រ្ដីអ៊ីរ៉ាក់បានប្រាប់ក្រុមមន្ត្រីឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ដោយឧបទ្ទវហេតុដ៏អកុសលនេះ”៕