អភិបាលចុះពិនិត្យគម្រោងសាងសង់ព្រះបដិមាមួយអង្គធំកម្ពស់ ៤៥ ម៉ែត្រនៅកំពូលភ្នំកែបនឹងលេចរូបរាងឆាប់ៗនេះ….!

ខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែបកាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ បានអញ្ជើញចុះពិនិតមើលកន្លែងទីតាំងដែលជាគម្រោងសាងសង់ព្រះពុទ្ធប្បដិមាដ៍ធំមួយអង្គ កម្ពស់៤៥ ម៉ែត្រទ្រង់ឱ្យអភ័យទាននៅលើកំពូលភ្នំកែបនៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបដែលស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

ឯកឧត្តមមួយហ្នឹងមិញ សោម ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងនេះគឺជាគម្រោងថ្មីមួយទៀតបន្ថែមរបស់ខេត្តកែប ដើម្បីសាងព្រះពុទ្ធប្បដិមា ដែលមានកម្ពស់ ៤៥ ម៉ែត្រ ដែលគម្រោងត្រូវសាងសង់នៅលើខ្នងភ្នំកែប នៅក្នុងក្រុងកែប ខេត្តកែប។

អភិបាលខេត្តកែបបានបញ្ជាក់ឱ្យដឹងថា គម្រោងកសាងព្រះពុទ្ធប្បដិមាដែលមានកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំកែបនេះអភិបាលខេត្តកែប បានដឹកនាំមន្ត្រី និងមន្ទីរជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យ នៅក្នុងបទបង្ហាញស្តីពីគម្រោងកសាងព្រះពុទ្ធរូបប្បដិមាធំមួយអង្គទ្រង់ឱ្យអភ័យទានកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំកែប បច្ចុប្បន្ននេះ គម្រោងបានយកចិត្តទុកដាក់ និងសិក្សាលម្អិតពង្រីកកសាងព្រះពុទ្ធរូបបដិមាធំកម្ពស់ ៤៥ ម៉ែ ឲ្យស្អាតដើម្បីទាក់ទាញបម្រើឱ្យវិស័យព្រះពុទ្ធចក្រ ក៏ដូចជាភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិ និងបានឃើញគ្រប់ជ្រុងជ្រោយតាមប្រវត្តិសាស្រ្ត និងបែបជំនឿរបស់សាសនាព្រះពុទ្ធដែលជាសាសនារដ្ឋ ដែលទទួលបការចូលរួមគាំទ្រពីក្រសួងជំនាញពាក់ព័ន្ធ និងរាជរដ្ឋា ភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម សោម ពិសិដ្ឋបានបញ្ជាក់ថា គម្រោងកសាងព្រះពុទ្ធប្បដិមាធំមួយអង្គកម្ពស់ ៤៥ ម៉ែត្រនៅលើកំពូលភ្នំកែបនេះដែរ ជាការរក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធប្បដិមាគង់នៅជាសម្បត្តិវប្បធម៌ជាតិតជំនាន់សម្រាប់ជាទីសក្ការៈដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកត ដល់កូនចៅជំនាន់ក្រោយមានជំនឿសាសនាដែលនឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការរីកចម្រើនផ្នែកចំណេះដឹងនិងអាចកៀរគរកប្រាក់ចំណូលពីគម្រោងមួយនេះដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ទូទាំងខេត្តកែបដែលធ្វើឱ្យពលរដ្ឋកាន់តែមានការីកចម្រើនប្រសើរឡើងបន្ថែមទៀត។