ប្រជាជនលីទុយអានីនៅជិតតំបន់របស់ប្រទេសរុស្ស៊ី ព្រួយបារម្ភពីសង្គ្រាម…!

ភាពតានតឹងថ្មីរវាងទីក្រុងមូស្គូ និងប្រទេសលោកខាងលិចកំពុងកើនឡើងបន្ទាប់ពីប្រទេស លីទុយអានី បានសម្រេចបញ្ឈប់ការដឹកជញ្ជូនទំនិញមួយចំនួនឆ្លងកាត់ទឹកដីរបស់ខ្លួនទៅកាន់តំបន់ Kaliningradរបស់រុស្ស៊ីដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើវិមានក្រឹមឡាំង។

វិមានក្រឹមឡាំងព្រមានថា ខ្លួននឹងសងសឹកប្រឆាំងនឹងការដាក់ទណ្ឌកម្មដែលផ្តើមចេញពីការវាយលុករបស់ខ្លួនលើអ៊ុយក្រែន ក្នុងវិធីមួយដែលនឹងធ្វើឲ្យផលប៉ះពាល់អវិជ្ជមានខ្លាំងលើប្រជាជនលីទុយអានី ដោយបង្កើនការព្រួយបារម្ភ នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានចាត់ទុកការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនថាជា ប្រតិបត្តិការសិក ពិសេស ជាជាងសង្រ្គាមឬការឈ្លានពាន៕