
ក្រុមផ្តល់ជំនួយអ៊ីរ៉ង់បានមកដល់ដើម្បីជួយប្រទេសអាហ្វហ្គានីស្ថាន….!
ថ្ងៃចេញផ្សាយៈ June 24, 2022
ជំនួយអន្តរជាតិលើកដំបូងបានមកដល់ខេត្ត Khost របស់ប្រទេសអាហ្វហ្គានីស្ថានពីប្រទេសអ៊ីរ៉ង់ ខណៈ ក្រុមតាលីបង់បានអំពាវនាវសុំជំនួយពីសហគមន៍អន្តរជាតិ ដើម្បីផ្តល់ជំនួយដល់អ្នកដែលនៅ រស់រានមានជីវិតពីការរញ្ជួយដីដ៏សាហាវនេះ។
ការរញ្ជួយដីកម្រិត ៦ រ៉ិចទ័របានបណ្តាលឲ្យមនុស្សជាង ១.១០០ នាក់ស្លាប់ និង ១.៥០០ នាក់ផ្សេងទៀតរងរបួស។ គ្រោះមហន្តរាយរញ្ជួយដីបានធ្វើឱ្យមានទុក្ខវេទនាបន្ថែមទៀតលើប្រទេសដែលមនុស្សរាប់លាននាក់ប្រឈមការកើនឡើងភាពអត់ឃ្លាន និងភាពក្រីក្រ ហើយប្រព័ន្ធសុខាភិបាលបាននឹងកំពុងដួលរលំចាប់តាំងពីក្រុមតាលីបង់បានចូលកាន់អំណាចជិត 10 ខែមកនេះក្នុងពេលមានការដកកងទ័ពរបស់សហរដ្ឋអាមេរិក និងអង្គការ NATO៕