ក្រុមឈ្មួញសម្រុកដឹកឈើចេញពីស្រុកពេជ្រាដាខេត្តមណ្ឌលគីរីតាមច្រកប៉ុស្តិ៍ប្រាំពីរទៅស្រុកយួនយ៉ាងរលូន.ផ្អើលអស់ពលរដ្ឋនិងអ្នកសារព័ត៌មាន.រីឯមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់..!

មណ្ឌលគិរី÷ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកពេជ្រាដាបានឲអង្គភាពស្ម័គ្រជាតិយើងដឹងថាបច្ចុប្បន្នក្រុមឈ្មួញមេក្លោងឈ្មោះ រិទ្ធិហាៅ(មូម)ដ៏មានឥទ្ធិពលជាអ្នកកាងបានកែនប្រជាពលរដ្ឋនិងដឹកកម្មករឲចូលព្រៃកាប់អារ ជ្រៀក.ឈើស្តុបនៅចំណុចទីតាំងមានដូចជា៖

 

 

 

 

១/ចេញពីរឃុំត្រង់តេះ ភូមិត្រាំកាច់ ភូមិពូរ៉បេត ភូមិឡៅរមាត អូរងេះ.អូរហែង ត្រពាំងឈូក ជិតស្នាក់ការបរិស្ថានត្រពាំងឈូកក្រុមហ៊ុនចំការកៅស៊ូ(ឡៃហ៊ូង)
២/អូរកាល់តាមក្រុមហ៊ុនចំការកៅស៊ូ(សុកហ្វីន)
៣/ចេញពីក្រុមហ៊ុនចំការកៅស៊ូវៀតណាម(ដាក់ឡាក់)
៤/អូរពោតផ្លូវ(ប៉ុស្តិ៍ 6)ទល់មុខបរិស្ថាន អូរពោត.
៥/អូរឆែលចេញតាមក្រុមហ៊ុនបារាំង(កូហ្វីហ្វាម៉ា)ចំណុចទាំងអស់ស្ថិតក្នុងស្រុកពេជ្រាដាខេត្តមណ្ឌលគិរី តាមចំការកៅស៊ូធំៗ។

ជាក់ស្ដែងនៅថ្ងៃទី .១៥ .១៩ ខែកញ្ញាឆ្នាំ២០២៣នេះអង្គភាពសារព័ត៌មានយើងទទួលប្រភពពីប្រជាពលរដ្ឋ បានចុះផ្តិតយករូបភាពគំនរឈើជាច្រើនទីតាំងដែលមានមុខទុំហំកាត់.(៣០ស.ម*៣០ស.ម. ៤០ស.ម*៤០ស.ម មានប្រវែងចាប់ពី២.៥០ម៉ែត្រទៅ ៤.០០ម៉ែត្រ)ជាច្រើនរាប់រយដុំនៅចំណុចក្រុមហ៊ុនចំការកៅស៊ូ(ឡៃហ៊ួង)ឃុំត្រង់តេះស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។

កម្មករម្នាក់ដែលស្និតនិងក្រុមឈ្មួញ( រិទ្ធិមូម)បានបង្ហើបប្រាប់ថាឈើដែលគេកាប់អារជ្រៀកជាឈើឃ្លុំដឹកជញ្ជូនតាមរថយន្តឡង់កែច្នៃនិងរថយន្តធុនត្រាគោយន្តកន្ត្រៃរាប់សិបគ្រឿងជារៀងរាល់យប់ឆ្លងដែនទៅលក់ឱ្យក្រុមឈ្មួញវៀតណាម។ ចាប់ពីម៉ោងប្រមាណ ១ រំលងអាធ្រាតដល់ម៉ោង ៤.ជាង ទៀតភ្លឺ.ដឹកចេញពីចំណុចខាងលើ ឃុំត្រង់តេះភូមិត្រាំកាច់ភូមិពូរ៉ប៉េត ឆ្លងឃុំស្រែអំពូម.ភូមិពូក្រូច.ពូរ៉ដែត.។ល។ទៅឃុំប៊ូស្រាផ្លូវបំបែកទៅផ្លូវម៉ារ៉ាយូ ឆ្លងកាត់សាលាស្រុកពេជ្រាដាប៉ារ៉ាសចំការកៅស៊ូបារាំង(តូហ្វីហ្វាម៉ា)ភូមិទី ៦ ភូមិម៉ារ៉ាយូឆ្លងច្រកប៉ុស្តិ៍ ច្រកទ្វេភាគី(ណាមលៀរ)ដែលមានការសម្របសម្រួលយ៉ាងល្អលោក(ណយ)មេប៉ុស្តិ៍ច្រកក្នុងមួយយប់ៗរាប់សិបឡាន.បូកទាំងគោយន្តកន្ត្រៃមានត្រើយផងដែរពីគ្រប់ជ្រោះជ្រលងដងអូរមកទុកនៅតំបន់ចែកចាយខាងលើនេះឆ្លងចូលប្រទេសវៀតណាម។

ប្រភពពលរដ្ឋរស់នៅឃុំបួសស្រាបានឲដឹងថាមួយរយៈពេលនេះ.រាល់យប់ពួកគាត់សង្កេតឃើញរថយន្តដឹកឈើជាងច្រើនគគ្រឹកគគ្រេងហាក់ដូចមិនខ្លាចអាជ្ញាធរនិងជំនាញពាក់ព័ន្ឋណាទាល់តែសោះប្រហែលជាជំនាញទាំងនោះត្រូវដងត្រូវផ្លែគ្នាអស់ហើយឬយ៉ាងណា.? បានជាពុំធ្វើការបង្ក្រាប។

បើនិយាយពីសូសំលេងវិញប៉ះពាល់ឮខ្ទរពេញភូមិស្រុកសម្រានមិនលក់ទេចាប់ពីម៉ោង១.ជាងដល់ម៉ោង៤:៣០នាទីឬម៉ោង៥.៦ឃើញ ត្រឡប់មកវិញដោយពុំមានផ្ទុកអ្វីទេ មួយរយៈពេលនេះដូចជារំខានដំណេក ថ្លង់សំលេងរថយន្តដូចហែរកឋិននៅពេលយប់ចំណែកអាជ្ញាធរមូលដ្ឋានប្រហែលជាត្រូវថ្នាំសណ្ដំអស់ហើយ។

ជុំវិញករណីនេះអង្គភាពយើងខ្ញុំបានទំនាក់ទំនងតាមប្រព័ន្ធតេលេក្រាមទៅលោកឆៅ បុនធឿន ប្រធានមន្ទីរបរិស្ថានសុំការបកស្រាយលោកតបយ៉ាងខ្លីថាកំពុង(ស្រាវជ្រាវ)😂😂😂ចំណែកលោកហែម បូណារ៉ែល មេបញ្ជាការអាវុធហត្ថខេត្តខលចូលចំនួនបីលើកតែពុំមានអ្នកទទួលចុងក្រោយខលចូលរួច ពុំអាចទំនាក់ទំនងបាន។

មហាជនទូទៅបានលើកឡើងជាសំណួរថារថយន្តក្រុមឈ្មួញដឹកជញ្ជូនអនុផលព្រៃឈើយ៉ាងគគ្រឹកគគ្រេងចរាចរណ៍ឆ្លងកាត់ស្ទើរពេញទូទាំងខេត្តផ្អើលអស់ពលរដ្ឋនិងអ្នកសារព័ត៌មាន។ ហេតុអី.?បានជាលោក ឆៅ បុនធឿន មិនដឹងថា កំពុង(ស្រាវ.ជ្រាវ)ទៅវិញ រឺចាំទាល់តែក្រុមឧក្រិដ្ឋជន្មកាប់បំផ្លាញធនធានធម្មជាតិអស់..បានស្រាវជ្រាវរកឃើញ,😂😂😂។

ពលរដ្ឋសូម សំណូមពរដល់នាយឧត្តមសេនី សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាពិសេសឯកឧត្តម ថង សាវុនអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីមេត្តាចាត់កូនចៅក្រោមឱវាទចុះមកពិនិត្យមើលចំណុចទីតាំងដែលបានរៀបរាប់ខាងលើនេះផង។

ហើយសំខាន់ជួយមើលក្រុមឈ្មួញដែលមានមេខ្លោងឈ្មោះ រិទ្ធិ(មូម) នេះផង ! ជាងនេះទៅទៀត សូមសំណូមពរដល់ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ឋានមេត្តា ក្រឡេកមើលក្រុមឈ្មួញទាំងនេះគឺកាប់អារជ្រៀកដឹកជញ្ជូនឈើចេញពីព្រៃអភិរក្សដែនជំរកសត្វព្រៃស្រែពក បើមិនមានការទប់ស្កាត់បង្ក្រាបទេព្រៃឈើដែនអភិរក្សត្រូវរលាយអស់ជាពុំខាន ព្រោះបទស្មើលបំផ្លាញធនធានធម្មជាតិនេះគីកាប់ប្រមូលឈើគ្រប់ទំរង់គ្មានរើសទេ! សូមអស់លោកមេត្តាចាត់អធិការកិច្ចក្រោមឱវាទចុះមកមើលតាមការគួរផងទាន ៕
.
អង្គភាពយើងខ្ញុំរិះគន់ដើម្បូីសម្បត្តិជាតិពុំមានចេតនាមួលបង្កាច់បុគ្គលឬស្ថាប័នណាឡើយនិងរង់ចាំបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️012 48 52 98/071 82 222 57.