រុស្សីបានថ្លែងថា៖ចាប់តាំងពីកូរ៉េខាងជើង បានរងទណ្ឌកម្មដោយអង្គការសហប្រជាតិណាតូ ស្ឋានភាពពិភពលោកបានត្រូវផ្លាស់ប្តូរ…!

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃពុធ (១៣ កញ្ញា) ថា ស្ថាន​ភាពភូមិសាស្ត្រនយោបាយ បានផ្លាស់ប្តូរទាំងស្រុងចាប់តាំងពីអង្គការសហប្រជាជាតិ ដាក់​ទណ្ឌកម្ម​លើកូរ៉េខាងជើង ហើយលោកបានចោទប្រកាន់លោកខាងលិចថា បានរំលោភ​លើ​ការ​សន្យា​នៃ​ការគាំទ្រមនុស្សធម៌សម្រាប់ទីក្រុងព្យុងយ៉ាង។

លោក Lavrov បានលើកឡើងបែបនោះទៅកាន់ក្រុមអ្នកសារព័ត៌មានទូរទស្សន៍រុស្ស៊ី ខណៈ​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទទួលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយនៅចុងបូព៌ារបស់រុស្ស៊ី។

 

ចាប់តាំងពីឆ្នាំ២០០៦មក ប្រទេសកូរ៉េខាងជើង បានស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌ​កម្ម​របស់​អង្គការ​សហប្រជាជាតិ ដែលក៏រុស្ស៊ីបានគាំទ្រទណ្ឌកម្មទាំងនោះ ជុំវិញការហាមឃាត់អាវុធនុយក្លេអ៊ែរ និង​កម្មវិធីមីស៊ីលរបស់ខ្លួន។

លោកបានបន្ថែមថា ហេតុផលដែលរុស្ស៊ី និងចិន បានរារាំងសេចក្ដីសម្រេចទណ្ឌកម្ម ដែល​តាក់​តែង​ដោយ​សហរដ្ឋអាមេរិកបន្ថែមទៀតប្រឆាំងនឹងកូរ៉េខាងជើងកាលពីឆ្នាំមុននោះ គឺដោយសារ​តែ​លោក​ខាង​លិចបានផ្តល់ការសន្យាមិនពិត នៅក្នុងទណ្ឌកម្ម​ដំបូង​លើ​ជំនួយ​មនុស្ស​ធម៌​សម្រាប់​ប្រទេស​នេះ។​

លោក Lavrov មិនបានឆ្លើយតបដោយផ្ទាល់ទេ ប៉ុន្តែបាននិយាយថា លោក​ខាង​លិច​បាន​រំលោភ​លើ​ការ​ព្រមព្រៀងកិច្ចសន្យា ដោយការផ្តល់អាវុធសម័យសូវៀតដល់អ៊ុយក្រែន ជាការសំដៅ​ដល់​អាវុធ​ដែល​ផ្គត់ផ្គង់ដល់ទីក្រុងគីវ ដោយបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងខាងកើត ដែល​ធ្លាប់​ស្ថិត​ក្នុង​សន្ធិសញ្ញាវ៉ាសូវី ដឹកនាំដោយម៉ូស្គូ ប៉ុន្តែឥឡូវនេះបណ្ដាប្រទេសទាំងនោះ បាន​ក្លាយ​សមាជិក​អង្គការណាតូហើយ៕