មនុស្សរហូតដល់២ពាន់នាក់ ត្រូវបានបារម្ភថាលង់ទឹកស្លាប់បន្ទាប់ពីទីក្រុងប្រទេសលីប៊ីរងជន់លិចជំនន់ដ៏មហន្តរាយ….!

លីប៊ី៖ យោងតាមប្រមុខនៃរដ្ឋាភិបាលមួយនៃគូបដិបក្ខទាំងពីរ បានឲ្យដឹងថា មនុស្សរហូតដល់២ពាន់នាក់អាចលង់ទឹកស្លាប់បន្ទាប់ពីព្យុះដ៏មានឥទ្ធិពលបានវាយបោកបក់នាំមកនូវទឹកជំនន់ដ៏មហន្តរាយ នៅទីក្រុង Derna ប្រទេសលីប៊ីភាគខាងកើត។

លោក Ossama Hamad នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលមានមូលដ្ឋាននៅភាគខាងកើត បាននិយាយកាលពីថ្ងៃចន្ទថាមនុស្សរាប់ពាន់នាក់ត្រូវបានគេជឿថាកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍។

អង្គការអឌ្ឍចន្ទក្រហម ក្នុងទីក្រុង Benghazi បានដាក់ចំនួនអ្នកស្លាប់រហូតដល់ជិត២៥០នាក់ ប៉ុន្តែតំបន់ Derna ដែលរងការវាយប្រហារធ្ងន់ធ្ងរបំផុត នៅតែកាត់ផ្តាច់ឆ្ងាយពីមេដឹកនាំតំបន់ ដែលកំពុងអះអាងថា ស្ថានភាពនៅក្នុងទីក្រុងនេះ ហួសពីការគ្រប់គ្រង និងមហន្តរាយ៕