សម្តេចក្រឡាហោម ស ខេង អំពាវនាវឲ្យក្រុមជនអគតិ បញ្ឈប់ជាបន្ទាន់រាល់ទង្វើដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍMC..!

សម្តេចក្រឡាហោម ស ខេង អំពាវនាវឲ្យក្រុមជនអគតិ បញ្ឈប់ជាបន្ទាន់រាល់ទង្វើដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍMC..!

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអំពាវនាវឲ្យក្រុមជនអគតិ និងទុច្ចរិតទាំងនោះ បញ្ឈប់ជាបន្ទាន់រាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំលើគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ ការអំពាវនាវនេះ បានធ្វើឡើងតាមរយៈបណ្តាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣៕