កម្លាំងអធិការស្រុកប្រសាទបាគងចុះល្បាតបានឃាត់ខ្លួនជលសង្ស័ម្នាក់មានដឹកម៉ាស៊ិន..

សៀមរាប៖ កម្លាំងនគរបាលស្រុកប្រាសាទបាគង កាលព្រឹកទាបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើការល្បាត និងប្រទះឃើញ ជនសង្ស័យ០១ នាក់ កំពុង បើកម៉ូតូ សណ្ដោងរ៉ឺម៉ក មានដឹកម៉ាស៉ីន និង សម្ភារៈ គួរអោយសង្ស័យ ក៏បានធ្វើការស្ទាក់ និងនាំមក ធ្វើការសាកសួរនាំ ។

បង

ជនសង្ស័យ មាន ឈ្មោះ ស៊ុំ សិត (ហៅសាំង) ភេទប្រុស អាយុ ៣១ឆ្នាំ ទីកន្លែងកំណើត នៅភូមិស្ពានជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប មានអាសយដ្ឋានបច្ចុប្បន្ន នៅភូមិវាល ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

បន្ទាប់ពីបានធ្វើការសាកសួរនាំ ជនសង្ស័យ បានសារភាពថាសម្ភារ និងម៉ាស៉ីន ដែលខ្លួនកំពុងដឹកនេះ គឺបានលួចចេញពីចំណុចមាត់ស្រះទឹកក្នុងវាលស្រែ ស្ថិតក្នុងភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្រោយពីបានធ្វើការសាកសួរនាំ យើងបានទំនាក់ទំនងទៅ នគរបាលស្រុកសូទ្រនិគម ដើម្បីស្រាវជ្រាវរកជនរងគ្រោះ នៅក្នុងភូមិសាស្ត្រឃុំដានរុន ទើបដឹងថាម៉ាស៉ីនដែលជនសង្ស័យកំពុងដឹកនេះ ជារបស់ជនរងគ្រោះឈ្មោះ ជុច ឈឿន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ កសិករ នៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ដែលបានបាត់ ម៉ាក សៀងហៃ កម្លាំង១៦ សេះ បន្ទាប់ពីយកទៅដាក់បូមទឹកដាក់ស្រែ កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិរុនខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ដោយមានការ ចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោតេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ទទួលជូន អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីបន្តនីតិវិធី៕