កម្លាំងស្នាក់ការ ៧៦២ បានឃាត់រថយន្តក្រុមឈ្មួញដឹកឈើមួយគ្រឿងម៉ាក ISUSU ពីបាំង…!
ថ្ងៃចេញផ្សាយៈ September 7, 2023
មណ្ឌលគិរី៖ នៅវេលាម៉ោង ១៦ និង ០០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កម្លាំងស្នាក់ការ៧៦២ បានឃាត់រថយន្ថដឹកឈើ០១គ្រឿង ម៉ាក ISUSU (ពីបាំង)ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-9519 និងជនសង្ស័យចំនួន០១នាក់ ឈ្មោះ ម៉ៅ សុខេង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិជាំហោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ពីបទដឹកជញ្ជូនផលអនុផផលព្រៃឈើខុសច្បាប់បញ្ជូនមកកាន់ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្តខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី។
វត្ថុតាងចាប់យកមានរថយន្ថម៉ាកចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០២គ្រឿង, ឈើប្រភេទសុក្រំ ចំនួន០៧កំណាត់, ឈើប្រភេទបេងចំនួន ០៣កំណាត់, ឈើប្រភេទនាងនួនចំនួន០៣កំណាត់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី៕