តាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ….!

លោក វរសេនីយ៍ត្រី ម៉ែន វណ្ណា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានដឹកនាំកម្លាំង ចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅវេលាម៉ោង12:30នាទី ថ្ងៃទី05 ខែកញ្ញា ឆ្នាំ2023
នៅចំណុចភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
+ឃាត់ខ្លួនជនសង្ស័យចំនួន 02នាក់
1/ .ឈ្មោះ យីន ខ្លៀច ភេទប្រុស អាយុ 22ឆ្នាំ ទីលំនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
2 /.ឈ្មោះ លឹម បារាំង ភេទប្រុស អាយុ 23ឆ្នាំ ទីលំនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

វត្ថុតាងរួមមានដូចជា៖
ម្សៅសថ្លាចំនួន 02កញ្ចប់ ដែកកេះ 01 ដបជក់ 01 ទូរស័ព្ទ 02គ្រឿង លុយ 80.000រៀល ម៉ូតូម៉ាកវេវ ពណ៌ស គ្មានស្លាកលេខ ចំនួន ០១គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរ និងវត្ថុតាងខាងលើបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនិតីតិវិធីតាមផ្លូវច្បាប់៕