កម្លាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្តុតាង គ្រឿងញៀនមួយចំនួន..!

 

 

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃច័ន្ទ ១២កើត ខែស្រាពណ៌  ឆ្នាំថោះ បញ្ចស័ក ព ស ២៥៦៧ ត្រូវនិងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះនេះនៅវេលាម៉ោង១៤នឹង៣០នាទី ដោយមានការយល់ចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជាផ្ទាល់ របស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះធ្វើការល្បាតនៅក្នុងភូមិសាស្រ្ត ដល់ចំណុចម្តុំ កាសុីណូ (ទីហាវ) ដែលស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ភ្លាមៗនោះកម្លាំងនគរបាលជំនាញ ផ្នែកប្រឆាំងគ្រឿងញៀន បានជួបមុខសញ្ញាជនសង្ស័យម្នាក់
១.ឈ្មោះណូត បារាំង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ  រួចក៍បានសុំធ្វើការត្រួតពិនិត្យរកឃើញ
-សម្ភារះនិងវត្ថុតាង រួមមាន ដូចខាងក្រោម
១.ម្សៅក្រាម ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន៣៣កូនថង់។
២.ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ(WY)សង្ស័យជាសារធាតុញៀនចំនួន២៣៥គ្រាប់។
៣.ទូរស័ព្ទដៃ ចុចពិល ០១គ្រឿង។
៤.កាបូបដៃខ្មៅមួយ។
៥.បំពង់សំរាប់ចូកគ្រឿងញៀនមួយ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានបន្តឲ្យដឹងទៀតថា *បន្ទាប់មកកម្លាំងជំនាញក៏បាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត  ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងបានបន្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផលវិជ្ជមាន(+)។
កម្លាំងនគរបាលជំនាញសុំធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនតាមនិតិវីធីច្បាប់។