បែកធ្លាយវង់ល្បែងជាច្រើនកន្លែងនៅក្នុងស្រុកបាទីក៏ក្រោកឡើងវិញហើយ លោក អធិការរងឃុត ឡូ ជាអ្នកកាង និងកូនប្រុសបង្កើតរបស់លោកជាអ្នកមើលការខុសត្រូវ…!
ខេត្តតាកែវ ៖ ប្រភពបែកធ្លាយបានអោយដឹងថាវង់ល្បែងស៊ីសងជាច្រើនកន្លែងនៅក្នុងទឹកដីស្រុកបាទីខេត្តតាកែវ មានសង្វៀនជល់មាន់ វង់អាប៉ោង និងជល់មាន់តាមទូរទស្សន៍ ដោយណាត់ភ្នាល់ស៊ីសងលុយរាប់លាន កំពុងពេញនិយមហើយពួកគេបើកបានយ៉ាងរលូនពេញទូទាំងស្រុក គឺប្រើឈ្មោះមេ ឡូៗទាំងអស់ ។
ប្ប្ប្រភស្និតអ្នកញៀនល្បែងបង្ហើបឲដឹងទៀតថា ឈ្មោះពៅ បានបើកសង្វៀនជល់មាន់១កន្លែង តាមបណ្តោយផ្លូវរទេះភ្លើង ស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី លេលេងរាល់ថ្ងៃ តែបើមានអ្នកព័ត៍មានមកពួកប្រាប់ថាទីតាំងនេះជារបស់លោកឃុត ឡូ អធិការរងស្រុកបាទី ចង់ថតចង់ឡាយអីថតទៅផ្សាយអីផ្សាយទៅ មានរឿងអីលោកឃុត ឡូ ជាអ្នកដោះស្រាយ ។
តាមប្រភពដ៏ដែរបញ្ជាក់ច្បាស់ៗ ទីតាំងជល់មាន់អនឡាញដ៏ធំមួយទៀតជារបស់ឈ្មោះម៉ុក ជាមន្ត្រីប៉េអឹមចូលនិវត្តន៍ នៅកណ្កណ្ដាលវាស្រែ ឃុំកណ្ដឹងក៏យកឈ្មោះលោក ឃុត ឡូ នេះទៅកាងអោយដែរ។ និយាយពីវង់អាប៉ោងរបស់ឈ្មោះជង នៅក្នុងទឹកដីឃុំពត់សរ ស្រុកបាទី ក៏លោកឃុត ឡូ ជាអ្នកកាងអោយដែរ និយាយអោយចំសេដ្ឋកិច្ចវង់ល្បែង១ស្រុកបាទីគឺជារបស់លោកឃុត ឡូ ទាំងអស់ ។
ប្រភពបានបន្តទៀតថា ហេតុផលអ្វីបានជាលោកឃុត ឡូ អធិការរងស្រុកបាទី ក្ដោបសេដ្ឋកិច្ចវង់ល្បែងបាន
១-លោកឃុត ឡូ ជាអ្នកញៀនល្បែងគ្រប់ប្រភេទ និងមានកូនចៅជាច្រើនជាអ្នកញៀនល្បែង រៀបណាត់ក្រុមអ្នកញៀនល្បែងអោយមកលេងតាមគោលដៅនីមួយៗរួចហើយ បើលោកឃុត ឡូ ណាត់និងបើកអោយលេង គឺក្រុមអ្នកលេងមានភាពកក់ក្ដៅធានាថា គ្មានបញ្ហាមានសុវត្តិភាពព្រោះអ្នកដែលបង្ក្រាបល្បែងស៊ីសងឈ្មោះឃុត ចិត្ត្រា អធិការរងព្រហ្មទណ្ឌ័ស្រុកបាទី ជាកូនប្រុសបង្កើតរបស់លោកឃុត ឡូដូច្នេះ នេះជាសេនារិយោល្បែងក្នុងស្រុកបាទីទាំងមូល ។
ពាក់ពន្ធ័ករកករករណល្បែងស៊ីសងខាងលើអង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកឆាយ កែវមន្នី អធិការស្រុកបាទីបានទេ ព្រោះទម្លាប់របស់លោកមិនទទួលទូរសព្ទ័អ្នកសារព័ត៍មានទេ តែកន្លងមកលោកធ្លាប់ប្រាប់អោយដឹងថា លោកមិនប៉ះពាល់លុយល្បែងទេដឹងថា មានលេងកន្លែងណាលោកដាក់កំលាំងចុះទៅភ្លាម ។
ជុំវិញបញ្ហាខាងលើនេះពលរដ្ឋសង្ឃឹមលើលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងចុះត្រួតពិនិត្យ បង្ក្រាប ករណីបើកទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ។
បើមិនបង្ក្រាបទេ ពលរដ្ឋនិងអស់ជំនឿលើសមត្ថកិច្វនគរបាល ខេត្តតាកែវហើយព្រោះមានលោកអធិការរងស្រុកបាទី ឃុតឡូម្នាក់ជាអ្នកកាងល្បែង កុំដូចពាក្យចាស់ពោលថាត្រីមួយកន្ត្រកស្អុយមួយគឺស្អុយទាំងអស់៕