ក្រុមរថយន្តធុនធំបិតផ្លូវជាតិលេខ៥ជាច្រើនគ្រឿងបណ្តាលស្ទៈចរាចរណ៍ជិត៣ម៉ោងចោទថាភាស៊ីចំណតរថយន្តយកថ្លៃជាងមុន នៅចំណុចកូនដំរី ក្រុងប៉ោយប៉ែត.. !
ខេត្តបន្ទាយមានជ័យ៖ក្រុមរថយន្តធុនធំបិតផ្លូវជាតិលេខ៥ជាច្រើនគ្រឿងស្ទៈចរាចរណ៍ជិត៣ម៉ោងចោទថាភាស៊ីរថយន្តយកថ្លៃជាងមុននៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នៅចំណុចប៉ុស្តិ៍ទាភាស៊ីស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តំណាងក្រុមរថយន្តធុនធំបានប្រាប់ថា៖មូលហេតុដែលពួកគាត់យករថយន្តបិតផ្លូវបណ្តាលស្ទៈចរាចរណ៍រថយន្តធំ គឺបណ្តាលមកពីក្រុមហ៊ុនវិនិយោគចំណតរថយន្តក្រុងប៉ោយប៉ែត បានទាភាស៊ីតំលៃថ្លៃជាងមុនចំនួន២ម៉ឺនរៀល កាលពីមុនយកតំលៃតែ៥ពាន់រៀល ទើបពួកគាត់នាំគ្នាយករថយន្តបិតផ្លូវសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំក្រសួងជំនាញ និងខេត្ត.ស្រុកជួយសម្របសម្រួលតំលៃដើមវិញ។
តំណាងម្ចាស់រថយន្តបានបញ្ជាក់ថា៖រយៈពេលកន្លងមកកាលក្រុមហ៊ុនវិនិយោគចំណតរថយន្តចាស់រថយន្ត១គ្រឿងត្រូវបានបង់ភាស៊ីតំលៃ៥ពាន់រៀលនៅពេលក្រុមហ៊ុនវិនិយោគចំណតរថយន្តថ្មីរថយន្ត១គ្រឿងបង់ភាស៊ីតំលៃ២ម៉ឺនរៀលសុំអោយតំលៃដូចដើមវិញជាការស្នើពីម្ចាស់រថយន្ត។
តំណាងក្រុមហ៊ុនចំណតរថយន្តបានប្រាប់ថា៖ការអនុវត្តតាមវិកាយប័ត្រដែលចេញពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានកំណត់តំលៃអោយក្រុមហ៊ុនវិនិយោគចំណតរថយន្តយកភាស៊ីរថយន្ត១គ្រឿងតំលៃ២ម៉ឺនរៀលហើយត្រូវបានក្រុមអ្នករថយន្តធុនធំយករថយន្តបិតផ្លូវធ្វើការតវ៉ា។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយទទួលព័ត៌មានបានដឹងក្រុមអ្នករថយន្តធុនធំបានយករថយន្តបិតផ្លូវតវ៉ាផ្លូវជាតិលេខ៥ចំណុចទាភាស៊ីចំណតរថយន្តក្រុងប៉ោយប៉ែត គឹជាការសម្របសម្រួលអាជ្ញាធរក្រុងនិងមន្ត្រីជំនាញសុំអោយក្រុមហ៊ុនវិនិយោគទាភាស៊ីចំណតរថយន្តអោយយកតំលៃដូចដើមវិញក្នុង១គ្រឿងចំនួន៥ពាន់រៀលតែពេលនេះសុំអោយក្រុមវិនិយោគពិភាក្សាគ្នាសិននិងជូនដំណឹងពេលក្រោយ៕