សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ប្រើហឹង្សាកាប់ទៅលើអ្នកសារព័ត៌មានឲរបួសធ្ងន់…!
ខេត្តមណឌលគីរី ៖ ហឹង្សាកាប់៣កាំបិតលើអ្នកសារព័ត៌មានម្នាក់បណ្តាលឱ្យរងរបួសធ្ងន់ ករណីនេះបានកើតឡើងនៅវេលាម៉ោង ០៩នឹង៣០នាទី កាលថ្ងៃទី២៦ខែសីហាឆ្នាំ២០២៣ ត្រង់ចំណុចដីឡូតង់ខៀវ ស្ថិតនៅក្នុងភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។
យោងសមត្ថកិច្ចបានឱ្យដឹងថា៖ ករណីហិង្សាដោយចេតនានិងបង្កររបួសស្នាមខាងលើ នគរបាលប៉ុស្តិ៍ស្រែខ្ទុម បានធ្វើការឃាត់ ខ្លួនជនសង្ស័យហើយចំនួន០១នាក់មាន ឈ្មោះ កែន កាន ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបកម្មករ ស្នាក់នៅបណ្ដោះ អាសន្ន នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។ជនរងគ្រោះឈ្មោះ ដោក ស្រ៊ាង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សារព័ត៍មាន រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី(របួសធ្ងន់)បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីដើម្បីសង្រោះបន្ត។ មូលហេតុទាស់ពាក្យសំដីគ្នា ដោយភាគីខាងរងរបួសបានដៀលជនបង្កថា៖ក្រគ្មានផ្ទះគ្មានសំបែងនិងគេបណ្តាលអោយជនបង្កខឹងក៍កាប់ទៅលើជនរងគ្រោះតែម្តងចំនួន៣កាំបិត បច្ចុប្បន្នជនសង្ស័យ៖ សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ររីឯជនរងគ្រោះដេកពេទ្យ៕