អធិការនគរបាលស្រុកតាលោសែនជ័យ សូមគោរពអនុញ្ញ រាយការណ៍ជូន….!
៉ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់(ជាទីគោរពដ៏ខ្ពង់ខ្ពស់)
ខេត្តពោធិ៍សាត់៖ ថ្ងៃទី 24 ខែ សីហា ឆ្នាំ 2023 វេលាម៉ោង 09 និង 25 នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បានទទួលបណ្តឹង ពីឈ្មោះ ជឹម ធឿម ភេទប្រុស អាយុ 35 ឆ្នាំ មុខរបរ(កសិករ)រស់នៅភូមិជង្រុក .ឃុំផ្ទះរុង .ស្រុកតាលោសែនជ័យ .បានប្តឹងទៅលើឈ្មោះ ឡាញ់ ពឿន ភេទប្រុសអាយុ 41 ឆ្នាំរស់នៅ ភូមិជង្រុក ឃុំផ្ទះរុងស្រុកតាលោសែនជ័យ ថាឈ្មោះ ឡាញ់ ពឿន ខាងលើ បានចាប់រំលោភ ទៅលើកូនស្រីរបស់គាត់ ឈ្មោះ ធឿម ចន្ថា ភេទស្រីអាយុ 8 ឆ្នាំមុខរបរ(សិស្ស)រស់នៅក្នុងបន្ទុក ។
I.កាលពីថ្ងៃទី 23 ខែសីហាឆ្នាំ 2023 វេលាម៉ោង 03 និង 30 នាទីទៀបភ្លឺ នៅចំណុច លើគ្រែក្នុងក្រោលគោ ស្ថិតនៅ ភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។
ក្រោយពីទទួលបណ្តឹងរួច
– សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ចំនួន 04 នាក់ សហការ កម្លាំងផ្នែកជំនាញអធិការចំនួន០២នាក់។
+ ដឹកនាំដោយ
លោក វរៈសេនីយ៍ត្រី សំ គ្រៀន ឋានៈនាយប៉ុស្តិ៍
– បានចុះទៅដល់កន្លែងកើតហេតុ បានត្រួតពិនិត្យ ស្រាវជ្រាវ ជួបជាមួយ កុមារី ជនរងគ្រោះ ឈ្មោះ ធឿម ចន្ថា ភេទស្រីអាយុ 8 ឆ្នាំមុខរបរ(សិស្ស)រស់នៅ ភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចយើងថា
– នៅថ្ងៃទី 23 ខែ សីហា ឆ្នាំ 2023 វេលាម៉ោង 03 និង 30 នាទីទៀបភ្លឺ ជនរងគ្រោះបានដេកនៅលើគ្រែក្នុងក្រោលគោជាមួយឪពុកនិងជនសង្ស័យ ក្រោយមក
ជនសង្ស័យ ឈ្មោះ ឡាញ់ ពឿន ភេទប្រុស អាយុ 41 ឆ្នាំ មុខរបរ(កសិករ) ខាងលើ បានយកដៃលូកស្ទាប លើប្រដាប់ភេទជនរងគ្រោះ ហើយឪពុករបស់ជនរងគ្រោះបានស្ដីបន្ទោសទៅលើជនសង្ស័យថា ពូឯងថោកទាបម៉្លេះចាំបាច់ធ្វើមកលើចៅដូច្នេះ។
បន្ទាប់ពីរឪពុកជនរងគ្រោះស្ដីឱ្យជនសង្ស័យក៏ងើបដើរចេញទៅបាត់។
លុះដល់ថ្ងៃទី 23 ខែសីហាឆ្នាំ 2023 វេលាម៉ោង 8 និង 00 នាទីយប់ ជនរងគ្រោះបានឆ្លើយប្រាប់ឪពុកម្ដាយថា ជនសង្ស័យឈ្មោះ ឡាញ់ ពឿន ភេទប្រុសអាយុ 41 ឆ្នាំមុខរបរ(កសិករ)រស់នៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ បានធ្លាប់លួងលោមឱ្យលុយចាយ ចំនួន1000 រៀលជាច្រើនដង និងបានចាប់ឱបថើប នឹងយកដៃច្រាតខោជនរងគ្រោះចេញត្រឹមជង្គង់ ជនសង្ស័យបានស្រាតខោខ្លួនឯង និង ទ្រោបពីលើជនរងគ្រោះ រួចទាញប្រដាប់ភេទរបស់ខ្លួន ដាក់ពីលើប្រដាប់ភេទរបស់ជនរងគ្រោះ ដោយមានទឹកកាមប្រឡាក់ពេញលើប្រដាប់ភេទជនរងគ្រោះ (នៅចំណុចរោងគោដដែល) វេលាពេលថ្ងៃ មូលហេតុឪពុកម្ដាយមិននៅផ្ទះ ទៅធ្វើចំការ
បន្ទាប់ពីជនរងគ្រោះបំភ្លឺហេីយ សមត្ថកិច្ចយេីងបានឃាត់ខ្លួនជនសង្ស័យខាងលេីនៅនិងកន្លែងកេីតហេតុ បានបញ្ជូនខ្លួនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងដេីម្បីសួរនាំតាមសាច់រឿងខាងលើ ក្រោយមកសមត្ថកិច្ចយេីងបានសួរបំភ្លឺ ជនសង្ស័យខាងលេី ហេីយជនសង្ស័យមិនព្រមសារភាពចំពោះមុខសមត្ថកិច្ចយេីងទេ ដោយថាខ្លួនពិតជាមិនបានលួងលោមចាប់រំលោភលើជនរងគ្រោះនោះទេ។
យោងតាមពាក្យបណ្តឹងអាណាព្យាបាលរបស់ជនរងគ្រោះសុំអោយសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់។
I ក្រោយមកសមត្ថកិច្ចយើងបានស្នើសុំគោលការណ៍ ទៅឯកឧត្តម ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តពោធិ៍សាត់.តាមរយៈលេខទូរសព្ទ ០៨៨៩៦៩៧១៦៨ចុះថ្ងៃទី ២៤ ខែ០៨ឆ្នាំ២០២៣វេលាម៉ោង១២.៤៣នាទីដើម្បូី ធ្វើការខ្លួន ជនសង្ស័យខាងលើ ជាបណ្ដោះសន្នកសាងសំនុំរឿងតាមនីតិវិធីច្បាប់។
I.អាស្រ័យដូចបាន គោរពអនុញ្ញាត រាយការណ៍ជូនខាងលេី សូមឯកឧត្តម ព្រះរាជអាជ្ញា មេត្តាជ្រាបជារបាយការណ៍ ដោយសេចក្តីគោរព។
សូមអរគុណ
វ.ឯក.អ៊ុល.ហៃ