ឈ្មួញឈើ ដុះស្លែដ៏ល្បីឈ្មោះ(បញ្ញា)ប្រចាំស្រុកជ័យសែនដឹកឈេីអាណាធិបតេយ្យដោយរលូនរាល់យប់មិនដែលអាក់ខានឡើយ…!

#ចេញផ្សាយថ្ងៃទី២១/០៦/2022.

ខេត្តព្រះវិហារ ប្រភពច្បាស់ការណ៍ពីខេត្តព្រះវិហារបានឲដឹងថា ជារៀងរាល់យប់មិនដែលខានឈ្មួញឈើជើងខ្លាំងដ៏ល្បីឈ្មោះ( បញ្ញា)បានប្រើប្រាស់រថយន្តកែច្នៃ 2 ទៅ 3 គ្រឿងសំរុកដឹកឈើចេញពីស្រុកជ័យសែនឆ្ពោះទៅកាន់ខេត្តកំពង់ធំដោយឆ្លងកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដែលមានលោក ស៊ុំ សុី វុត្ថា (ហៅតាវ៉ែនតា) ជាប្រធានស្នាក់ការ បានដោយរលូនពុំមានការរំខានដល់មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀងនោះទេ។

ប្រភពស្និទ្ធនិង ឈ្មួញឈេីឈ្មោះ (បញ្ញា) សុំមិនប្រាប់ឈ្មោះ បានឲដឹងថាជន( បញ្ញា)នេះគឺសម្រុកដឹកឈេីពុំដែលខាន១យប់ណាឡើយ ហើយក៏មិនដែលមានសមត្ថកិច្ចជុំនាញណាអន្តរាគមន៍ដែរ ទាំងមន្ត្រីរដ្ឋបាលព្រៃឈើប្រចាំស្រុករវៀង+ស្រុកជ័យសែនទាំងមន្ត្រីកងរាជអាវុធហត្ថនិងមន្ត្រីឯទៀតៗដែលពាក់ព័ន្ធនិងជុំនាញបទល្មើសព្រៃឈើគឺពួកគាត់សំងំស្ងៀមធ្វើមិនដឹងមិនឮមិនឃើញអ្វីទាំងអស់៕

មូលហេតុនេះហើយបានជាមហាជនដាក់ការចោទប្រកាន់ថា មេឈ្មួញដឹកឈើរូបនេះប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើខុសច្បាប់បាន ក៏អាស្រ័យដោយសារតែមានលោក ស៊ុម សុីវុត្ថា (ហៅតាវែនតា) ជាប្រធានផ្នែករដ្ឋបាលព្រៃឈើរវៀងនិងហើយជាអ្នកបើកភ្លើងខៀវ បានជាពុំដែលមានមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើប្រចាំនៅស្រុកជ័យសែនមិន ធ្វើការទប់ស្កាត់និងបង្ក្រាបឈ្មួញឈ្មោះ (បញ្ញា )នេះមិនដែលបានម្ដងណាឡើយ ។

មហាជនសូមសំណូមពរដល់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារនិងលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រមទាំងលោក នួនសុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហា មេត្តាពិនិត្យនិងដាក់កំលាំងទប់ស្កាត់បង្ក្រាបចំពោះក្រុមឈ្មួញដឹកឈើយ៉ាងអាណាធិប្បតេយ្យឈ្មោះ(បញ្ញា) នេះផងទាន បើមិនដូច្នោះទេព្រៃឈើនៅក្នុងតំបន់នេះនឹងរលាយសាបសូន្យជាក់ជាពុំខានទេ៕ .ព័ត៌មានលម្អិតនឹងចេញផ្សាយនៅក្នុងផេកគេហទំព័រ(ស្ម័គ្រជាតិ)បន្តទៀត…