ព្រៃឩទ្យាននការពារប្រាសាទអង្គរ៖ ភ្លេចៗត្រចៀក.មានជនមិនស្គាល់មុខលួចកាត់.អារដើមឈើគ្រញូង នៅតំបន់អង្គរ.ទៀតហើយ. .!

 

ខេត្តសៀមរាប៖ ដើមគ្រញូងដ៏ធំមួយដើមមានមុខកាត់០.៤០ម៉ែត្រ ប្រវែងជិត ៥ ម៉ែត្រនៅភូមិមណ្ឌុល(៣) សង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាប ជាប់ផ្លូវក្រវ៉ាត់ឧទ្យានអង្គរ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចកាប់អារយកទៅបាត់ដោយសុវត្តិភាពបន្សល់ទុកនៅតែចុងហើយនិងគល់។

នេះបើតាមប្រភពរាយការណ៍ពីពលរដ្ឋនៅយប់ថ្ងៃអាទិត្យព្រឹកថ្ងៃចន្ទទី២១ខែសីហា២០២៣ បានឱ្យដឹងថាក្រញូង១ដើមមានជនខិលខូចមិនស្គាល់អត្តសញ្ញាណបានលួចអារកាត់ដឹកនាំយកទៅបាត់ស្រមោល។ សូមបញ្ជាក់ថា ដើមឈើគ្រញូងទាំងនោះ គ្រប់គ្រងដោយ អាជ្ញាធរជាតិអប្សរា។

ជុំវិញករណីការលួចអារកាត់ដើមគ្រញូងនេះ គេនៅពុំទាន់ឃើញស្ថាប័នអាជ្ញាធរជាតិអប្សរាចេញសេចក្ដីបំភ្លឺនៅឡើយទេ។

ហើយក៏សូមបញ្ជាក់ផងដែរថា.. ជនខិលខូចដែលតែងតែលួចកាប់ដើមក្រញូងនៅក្នុងព្រៃឧទ្យានការពារអង្គរនេះ ពុំមានជាលើកទី១នោះទេគឺរាប់ភ្លេចដងហើយដែលគេលួចកាប់។

ក៏ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចឬអាជ្ញាធរណា.? ជាពិសេសគឺអាជ្ញាធរអប្សរាតែម្តង វែកមុខបង្ក្រាបចាប់ខ្លួនជនដែលប្រព្រឹត្តមកផ្ដន្ទាទោសបានម្ដងណាឡើយ។

តាមប្រភពពលរដ្ឋលើកឡើងថា.បើពលរដ្ឋស្លូតត្រង់វិញ កុំថាឡើយដល់តែលួចកាប់ដើមឈើរស សូម្បីតែចូលរកអុសងាប់ក៏មិនបានដែរ ហើយបើធ្វើខ្ទមឬរោងបន្តិចបន្តួចនៅកៀនកោះចន្លោះណាក៏អាជ្ញាធរអប្សរាដឹងឮចុះមករូសរើខ្ទិចខ្ទីអស់ដែរ។

ចុះហេតុអ្វីដើមឈឺក្រញូងជាច្រើនដើមដែលត្រូវគេលួចកាប់អារជាបន្តបន្ទាប់កន្លងមកក៏ដូចជាបច្ចុប្បន្នពុំដែលឃើញអាជ្ញាធរអប្សរាចាប់ឃាត់នាំខ្លួនជនទាំងនោះមកដាក់ទោសទាន់តាមច្បាប់ចឹង.ហេតុអ្វីទៅ.ឬ.?

មហាជនសូមស្នើរដល់អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរអប្សរាជួយទប់ស្កាត់ផងទាន បើទុកនៅបណ្ដែតបណ្ដោយតែយ៉ាងនេះបន្តទៀតព្រៃឈើក្នុងតំបន់ឧទ្យានអនុរក្សការពារប្រាសាទអង្គរច្បាស់ជាវិនាសហិនហោចអស់ជាពុំខាន៕

.
អង្គភាពយើងខ្ញុំរង់ចាំនៅការស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរកម៉ោងធ្វើការ☎️012 48 52 98/071 82 222 57..