ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ដឹកនាំ ដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះក្រៅប្រពន្ធ័តុលាការ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកអូរជ្រៅ…!
ខេត្តបន្ទាយមានជ័យ៖៖នៅព្រឹកថ្ងៃសុក្រ ៣រោច ខែ ស្រាពណ៍ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារចុះដោះស្រាយបញ្ចប់វិវាទតាមបែបឈ្នះឈ្នះក្រៅប្រពន្ធ័តុលាការ ជូនប្រជាពលរដ្ឋនៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ថា បច្ចុប្បន្នយេីងកំពុងរស់នៅក្រោមម្លប់សុខសន្តិភាព ដូច្នេះយេីងត្រូវចេះស្រលាញ់រាប់អាន និងត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកឱ្យបានច្រេីន ដេីម្បីសេចក្តីសុខ និងភាពរីកចម្រេីនជាមួយគ្នា។
បន្ទាប់ពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានចួបប្រជុំដោះស្រាយផ្ទាល់ជាមួយគូភាគីវិវាទនៅសាលាឃុំអូរបីជាន់ និងនៅទីតាំងទំនាស់ផ្ទាល់ បងប្អូនប្រជាពលរដ្ឋជាគូភាគីវិវាទបានយល់ព្រមទទួលយកការដោះស្រាយក្រៅប្រពន្ធ័តាមបែបឈ្នះឈ្នះដោយភាពរីករាយ។