ចូរប្រុងប្រយ័ត្នអ្នកដែលចូលចិត្តជិះកន្ត្រកហោះ អាចហ៊ានជិះទៀតទេ…?
ខេត្តសៀមរាប÷ ថ្ងៃអង្គារថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២វេលាម៉ោង ១៤.២២នាទី អាកាសធាតុមេឃរកគាល់ភ្លៀងលាយលំនិងខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំងផ្ទុបចូលមកក្នុងក្រុងសៀមរាបមកប៉ះនឹងកន្រ្តក់ដែលគេដឹងថាជាក្រុមហ៊ុនរបស់ជប៉ុនដែលស្ថិតនៅក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ទិដ្ឋភាពប៉ះនិងខ្យល់កន្ត្រាក់ធ្វើឲ្យកន្ត្រកតូចមួយៗវិលក្រឡុាប់កាប់ផ្ងាគួរឲ្យព្រឺក្បាល នេះសំណាងហើយបើសិនជាក្រុមហ៊ុនបើកដំណើរកាវិញរមានភ្ញៀវជាតិនិងអន្តរជាតិកំពុងតែជិះលេងកំសាន្តហើយបើជួបឧបហេតុមេឃភ្លៀងខ្យល់បែបនេះពិជាមានគ្រោះថ្នាក់ជាមិនខាន។
អាស្រ័យហេតុនេះសូមអាជ្ញាធរពាក់ព័ន្ធទាំងអស់គ្រប់លំដាប់ថ្នាក់ជាពិសេសក្រសួងទេសចរណ៍ ឬម្ចាស់ក្រុមហ៊ុនដាក់ការប្រុងប្រយ័ត្នផងទានកុំចាំដល់តែមានមនុស្សរងគ្រោះថ្នាក់ទើបមានការប្រុងប្រយ័ត្ន សុវត្ថិភាពជាចំបង ពាក្យចាស់លោកពោលថា÷ (ការពារប្រសើរជាងព្យាបាល )អង្គភាពយើងខ្ញុំរិះគន់ដើម្បីស្ថាបនាមិនមែនចិត្តចង់មួលបង្កាច់ជាន់ពន្លិចទេសូមទស្សនាទាំងអស់គ្នាតាមការគួរ៕