មន្រ្តីក្រសួងព័ត៌មានរយនាក់ឈរនៅការិយាល័យឯកឧត្តម ខៀវ កាញារីទ្ធ ដើម្បីសម្តែងនូវការដឹងគុណ និងគោរពជូនដំណើរឯកឧត្តម សម្រាប់បេសកកម្មថ្មី ជូនជាតិមាតុភូមិ.,..

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៣ នេះ មន្រ្តីក្រសួងព័ត៌មានរយនាក់ឈរនៅការិយាល័យឯកឧត្តម ខៀវ កាញារីទ្ធ ដើម្បីសម្តែងនូវការដឹងគុណ និងគោរពជូន ដំណើរឯកឧត្តម សម្រាប់ បេសកកម្មថ្មី ជូនជាតិមាតុភូមិ បន្ទាប់ពីបានបំពេញកិច្ចការជារដ្ឋលេខាធិការក្រសួងព័ត៌មាន ចំនួន ២ អាណត្តិ និងជារដ្ឋមន្រ្តី ចំនួន ៤ អាណត្តិរួចមក។

បេសកកម្មលើសមរភូមិសតិអារម្មណ៍ រយៈពេល ៤៤ ឆ្នាំកន្លងទៅ មានយុទ្ធជន និងយុទ្ឋមិត្តដែលប្រកបដោយភក្តីភាពជាច្រើននាក់ សម្តែងនូវការនឹករលឹកចងចាំ ពាក្យទូន្មានប្រៀនប្រដៅ ណែនាំតម្រង់ទិសនាពេលកន្លងមក និង ចងចាំជានិច្ច។

ក្នុងឯកឧត្តម ផុស សុវណ្ណ​ ក៏ឃើញឯកឧត្តម ផុស សុវណ្ណ សរសេរ នៅលើ Facebook របស់លោកផ្ទាល់៖

មន្រ្តីក្រសួងព័ត៌មានរយនាក់ឈរនៅការិយាល័យ ឯកឧត្តមខៀវ កាញារីទ្ឋ ក្នុងការដែងនូវការដឹងគុណ និង គោរពជូនដំណើរឯកឧត្តម សម្រាប់បេសកកម្មថ្មី ជូនជាតិមាតុភូមិ បន្ទាប់ពីបានបំពេញកិច្ចការជារដ្ឋលេខាធិការក្រសួងព័ត៌មាន ចំនួនពីរ អាណត្តិ និង ជារដ្ឋមន្រ្តី ចំនួន៤អាណត្តិរួចមក។ បេសកកម្មលើសមរភូមិសតិអារម្មណ៍ រយៈពេល៤៤ឆ្នាំកន្លងទៅ មានយុទ្ឋជន និង យុទ្ឋមិត្តដែលប្រកបដោយភក្តីភាពជាច្រើននាក់ សំដែងនូវការនឹរលឹកចងចាំ ពាក្យទូន្មានប្រៀនប្រដៅ ណែនាំតម្រង់ទឹសនាពេលកន្លងមក និង ចងចាំជានិច្ច ។