ក្រុមឈ្មួញជាច្រើននាក់សប្បាយចិត្តនិងការមមាញឹកក្នុងការប្រមូលទិញអុសឈើព្រៃយ៉ាងគគ្រឹកគគេងក្នុងឃុំប្រឡាយនិងឃុំពពកស្រុកស្ទោងខេត្តកំពង់ធំ….!
កំពង់ធំ÷ឈ្មួញ
ជាច្រើននាក់សប្បាយចិត្តនិងមានការមមាញឹកក្នុងការប្រមូលទិញអុសស្រស់ឈើព្រៃខណៈកន្លងមកគ្រប់ជំនាញពាក់ព័ន្ធនិងមន្ត្រីជំនាញរដ្ឋបានព្រៃឈើខេត្តកំពង់ធំទន់ដៃទន់ជើងធ្វើអ្វីលែងកើត ទើបក្រុមឈ្មួញម្នាក់ៗបានដៃកែនគរពលរដ្ឋឲចូលព្រៃកាប់ឈើធ្វើអុសយកមកលក់ឲ្យពួកខ្លួន ទិញបទល្មើសតាមតែអំពើចិត្ត។
រីឯមន្រ្តីជំនាញពាក់ព័ន្ធស្ងាត់ដូចចោរលួចសេះ។
តាមប្រភពពីមន្ត្រីពាក់ព័ន្ធក្នុងខេត្តម្នាក់បានឲ្យដឹងថាឈ្មួញដែលប្រមូលទិញឈើព្រៃនៅខេត្តកំពង់ធំ ធំៗជាងគេត្រូវបានគេស្គាល់។
១.ឈ្មោះ ចាន់និងបងរបស់ខ្លួន
២.ឈ្មោះ ធានី
៣.ឈ្មោះ ចិត្ត
៤.ឈ្មោះ ប៊ូរ៉ា
និងឈ្មួញជាច្រើននាក់ទៀត
គេធ្វើការប្រមូលទិញអុសព្រៃឈើស្រស់តូចធំពីពលរដ្ឋក្នុងភូមិពព្រាលអន្លុងព្រីងអន្លងក្រាញ់ ភូមិក្រសាំង ភូមិទ្រៀល។ល។ស្ឋិតនៅក្នុងឃុំពពកនិងឃុំប្រឡាយស្រុកស្ទោងខេត្តកំពង់ធំ។
ប្រភពបន្តថា ឈ្មួញខាងលើគេធ្វើសកម្មភាពដឹកជញ្ជូនអុសព្រៃពីចំណុចភូមិឃុំខាងលើតាមប្រភេទរថយន្តកូរ៉េខ្នាតចំណុះ៥តោនកន្លះប្រភេទរថយន្តយយីឌុបនិងប្រភេទរថយន្តខ្នាតយក្សវ៉េអង
ជាច្រើនគ្រឿង ទាំងយប់ទាំងថ្ងៃមិនដែលឃើញមានអាជ្ញាធរមានសមត្ថកិច្ចនិងមន្រ្តីជំនាញខាងណា..ម្នាក់ធ្វើការទប់ស្កាត់បង្ក្រាបក្រុមឈ្មួញម្តងណាឡើយ មានតែការឃុបឃិតគ្នាជាប្រព័ន្ធតាំងពីស្រុកដល់ខេត្ត។ ហើយមេឈ្មួញធំៗទាំងនោះតែងតែអួតថា មានអ្នកឈរកាងសម្របសម្រួលនៅពីក្រោយខ្នងជាមន្ត្រីអាវុធហត្ថមន្ត្រីប៉ូសីសសេដ្ឋកិច្ចនិងមន្ត្រីផ្សេងៗ មានទាំង អ្នកសារ.ព.ត…ខ្លះផងទៀត។
មហាជនសង្កេតមើលឃើញថាទោះបីមានបទបញ្ចាពីសម្តេច តេជោ ហ៊ុនសែន យ៉ាងណាក៌ដោយក៏ដូចជាប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា ក៌គេមិនដែលឃើញមន្រ្តីជុំនាញ ពាក់ព័ន្ធនិងរដ្ឋបាលព្រៃឈើក្នុងខេត្តកំពង់ធំ យកចិត្តទុកដាក់ខ្វល់និងធ្វើការអនុវត្តន៍ទេ។
នៅថ្ងៃទី១៣.១៤ សីហា ២០២៣.អង្គភាពព័ត៍មានយើងខ្ញុំបានទំនាក់ទំនងទៅលោកប៉ែន សុវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ លោកតបថា(ខាងជំនាញនិងអាជ្ញាធរគេបានចុះធ្វើការងារហ្នឹងហើយ ហើយការងារមួយចំនួនវាបានពាក់ព័ន្ធនឹងដែនខាងផ្សេងពីសមត្ថកិច្ចខ្ខ្ញុំទៀត ចឹងជំនាញខ្ញុំពាក់ព័ន្ធការងារណឹង បានចុះធ្វើកិច្ចសន្យាផ្ដិតមេដៃបញ្ឈប់ពួកគាត់ ឈប់ឱ្យមានតទៅទៀតហើយ ខាងអាជ្ញាធរចូលរួមដឹងលឺទទួលស្គាល់បញ្ឈប់សកម្មភាពតទៅទៀត)។ចំណែកលោកអភិបាលស្រុកស្ទោងលោក គឹម លំសាយ តបថា(ចាំលោកពិនិត្យមើលសិន) ក៏ស្ងាត់ទៅ…
យោងតាមប្រសាសន៍ប្រធានមន្ទីរខាងលើនេះមហាជនមើលឃើញថានេះជាភាពអសកម្មរបស់មន្ត្រីជំនាញក្នុងរយៈពេលកន្លងមកក្នុងការបង្រ្កាបបទល្មើសព្រៃឈើដែលកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនយ៉ាងពេញបន្ទុកមិនធ្វើការបង្រ្កាបព្រោះខ្លាចបាត់ផលប្រយោជន៍ខ្លួន។
អាស្រ័យហេតុនេះសូមថ្នាក់ដឹកនាំជាពិសេសឯកឧត្តម ងួនរតនៈនិងជំនាញពាក់ព័ន្ធក្នុងខេត្តសូមអនុវត្តជួយមើលនិងទប់ស្កាត់បទល្មើសឈើអុសព្រៃក្នុងចំណុចទីតាំងភូមិឃុំខាងលើនេះផងទាន ព្រោះនាពេលបច្ចុប្បន្ននេះព្រៃឈើសេសសល់តិចតួចនៅខេត្តកំពង់ធំឈ្មួញនិងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនថ្នាក់ក្រោមមូលដ្ឋានកំពុងត្រូវប៉ាន់រីកមុខដូចគ្រាប់ជីសប្បាយចិត្តក្នុងការកើបលុយពីការប្រកបរកសុីបទល្មើសឈើព្រៃយ៉ាងគុំហ៊ុក៕
អង្គភាពយើងរង់ចាំនូវការបកស្រាយ
គ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ រិះគន់ដើម្បីស្ថាបនា..,☎️ 012485298/0718222257