លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ ស្រុកស្វាយជ្រំ ដឹកនាំកម្លាំងជំនាញចុះធ្វើការបង្ក្រាប ឃាត់ខ្លួនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ប្រើប្រាស់និងជួញដូរគ្រឿងញៀន…!
ខេត្តស្វាយរៀង៖កាលពីនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១០និង០០ នាទីលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ នគរបាលស្រុកស្វាយជ្រំ បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ចុះស្រាវជ្រាវទៅដល់កន្លែងកើតហេតុក៏ឃើញមុខសញ្ញាសង្ស័យ០១នាក់ ភេទប្រុស នៅចំណុចនោះ កម្លាំងសមត្ថកិច្ច បានឆែកឆេរលើដងខ្លួនរកឃើញម្ស៉ៅក្រាមសថ្លា០១កញ្ចប់តូចក្នុងហោប៉ៅខោ ទូរស័ព្ទ ០១គ្រឿង
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា ករណីនេះមានការសម្របសម្រួលពី ឯកឧត្ដម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្វាយរៀង អោយឃាត់ខ្លួននិងឆែកឆេរនៅក្នុងបន្ទប់ដេក រកឃើញថ្នាំញៀនចំនួន០៨កញ្ចប់តូច និង ០១កញ្ចប់ធំ ជញ្ជីងថ្លឹង០១គ្រឿង និងសំភារះវេចខ្ចប់និងប្រើប្រាស់មួយចំនួន កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលដូនសដើម្បីសួរនាំនិងធ្វើតេស្តទឹកម៉ូតរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+) ជនសង្ស័យ មុខរបរកសិករមានទីលំនៅភូមិព្រៃរការ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
~សរុបសំភារះវត្ថុតាងដែលចាប់យកបានរួមមាន:
~ម្ស៉ៅក្រាមសថ្លា ថ្នាំញៀនចំនួន០៩កញ្ចប់ ធំ០១កញ្ចប់
~ជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង
~ទូរស័ព្ឌ០១ ដៃ ០១គ្រឿង និងសំភារះវេចខ្ចប់ប្រើប្រាស់មួយចំនួន។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យ ដែលបានសមត្ថកិច្ចឃាត់ខ្លួន បានឆ្លើយសារភាពថា ខ្លួននៅមានបក្សពួកម្នាក់ទៀត មុខរបរកសិករមានទីលំនៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានរត់គេចខ្លួនបាត់។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ បានបន្តឱ្យដឹងថា រហូតដល់ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស បានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត មានទីលំនៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សមត្តកិច្ចបាននាំជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលដូនសដើម្បីធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន(+) សម្ភារ:គ្មាន។
បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបាន សាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តស្វាយរៀងហើយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។