កម្មករកម្មការិនីជិត 100 នាក់ដែលបម្រើការងារឲក្រុមហ៊ុនចិនទីតាំងស្ថិតក្នុងភូមិកមាសឃុំគោកបន្ទាយស្នើរសុំដលអភិបាលខេត្តកំពង់ឆ្នាំងជួយរកដំណោះស្រាយជូនដល់ពួកគាត់ផង..!
#ខេត្តកំពង់ឆ្នាំង_រយះពេលជិត១ឆ្នាំហើយដែលក្រុមហ៊ុនចិញ្ចឹមស្វាមិនទាន់ដាក់ឈ្មោះឲ្យគេឃើញនោះបានចាប់ផ្តើមរើសកម្មករទាំងស្រីទាំងប្រុសឲ្យចូលបំរើការងារនៅក្នុងការដ្ឋានមួយនេះ ក៍ប៉ុន្តែចាប់តាំងពីក្រុមហ៊ុនចិនមួយនេះបានដំណើរការសាងសងនិងរើសកម្មករចូលធ្វើរការម្តងណាមក ចាប់តាំងពីបើករហូតមកទល់ពេលនេះ មិនឃើញកម្មរមួយដែលសប្បាយចិត្តហ្នឹងបើកប្រាក់ខែរបស់ម្តងណាឡើយ ពីព្រោះ កម្មករខ្លះត្រូវមេការចិនបន្លំប៊ុងប្រចាំចំនួនថ្ងៃ ដែលធ្វើឲ្យបាត់ថ្ងៃធ្វើការរបស់ខ្លួនដោយប្រកែកមិនបាន កម្មករខ្លះ បើកបានតែ៣០.៤០%នៃចំនួនថ្ងៃធ្វើការងារនិងកម្មករខ្លះមិនបានបើកថ្លៃឈ្នួលរបស់ខ្លួន២.៣ខែមកហើយ ដោយសន្យាថាថ្ងៃនេះថ្ងៃនោះរហូតអ្នកខ្លះគ្នាគ្មានលទ្ធភាពរងចាំតទៅទៀតក៍សម្រេចចិត្តចោលថ្លៃឈ្នួលនោះក៍មាន។គួរំលឹកផងដែថា កាលពីថ្ងៃទី២.ខែ០៧.២០២៣ កម្មករប្រមាណ៧០នាក់ជាងបាននាំគ្នាធ្វើកូដកម្មមិនចូលធ្វើការនិងនាំគ្នាមកតវ៉ានៅប៉ូលីសប៉ុស្តិ៍ឃុំគោកបន្ទាយផងដែរដោយមូលហេតុមេការចិនមិនព្រមបើកប្រាក់ខែឲ្យពួកខ្លួន៣ខែមកហើយ។
ហើយជាក់ស្តែងនៅថ្ងៃទី០៩.០៨.២០២៣វេលាម៉ោង១៤.០០នាទីនេះកម្មករបានភ្ទុះការតវ៉ាម្តងទៀត ទៅហ្នឹងរឿងដែលមេការចិនបង្ខំឲ្យពួកគាត់ធ្វើការថ្ងៃឈប់សម្រាក(ថ្ងៃអាទិត្យ)ដោយមិនបានគុណប្រាក់បន្ថែម និងបន្តិញចេញពីការងារភ្លាមៗបើកម្មករណាមិនព្រមមកធ្វើរការ(ថ្ងៃអាទិត្យ)នេះ។ដោយអត់ទ្រាំនិងកាគៀបសង្កត់និងមេការចិននេះលែងបានទើបពួកគាត់ សម្រេចនាំគ្នាធ្វើកូដកម្មបែបនេះ
ប្រភពព័ត៌មានច្បាស់ការ និងអាចជឿទុកចិត្តបាន បានសុំល័ក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថាសម្រាប់ល័ក្ខខណ្ឌ៣ចំណុចរបស់បងប្អូនកម្មករដាក់ឲ្យមេការចិនជួយសម្រួលនិងកែតម្រូវនោះ ត្រូវភាគីខាងចិនបដិសេដមិនទទួលយក ថែមទាំងតម្រូវឲ្យខាងតំណាងកម្មករផ្តិតមេដៃលើកិច្ចព្រមព្រាងថាមិនគុំគួន មានចេតនាធ្វើបាបលើរូបរាងកាយរបស់ពួកគេ រួមទាំងមានចេតនាបំផ្លិចបំផ្លាញសម្ភារះនិងឧបករណ៍ប្រើប្រាស់ដែលមាននៅក្នុងការដ្ឋានរបស់ពួកគេឡើយ។
យោងតាមប្រភពព័ត៌មានច្បាស់ការដដែលនេះបានបញ្ចាក់ទៀតថា..
សំណាងដែលកំពុងសាងសងអាគារនៅក្នុងការដ្ឋានរបស់ចិនសព្វថ្ងៃនេះ គឺពុំមានច្បាប់សាងសងនោះទេ។
ហើយនៅថ្ងៃទី 11 ខែ 8 ឆ្នាំ 2023 នេះខាងតំណាងក្រុមហ៊ុនចិនបានបើកលុយឲ្យកម្មករចាស់រួចរាល់ហើយតែត្រូវបញ្ឈប់កម្មករនោះទាំងអស់ដោយរើសកម្មករមកពីខេត្តផ្សេងៗមកធ្វើការឲ្យខ្លួនជំនួសវិញ វាផ្ទុយពីការសន្យារបស់តំណាងក្រុមហ៊ុនចិនមួយនេះ។ដែលបាននិយាយពីដើមដំបូងថានឹងធ្វើឲ្យជីវភាព។បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានជិតក្រុមហ៊ុនរបស់ខ្លួននោះនិងមានជីវភាពធូរស្បើយមានការងារធ្វើមានប្រាក់ខែគេចផុតពីការធ្វើចំណាកស្រុកទៅធ្វើការនៅខេត្តក្រុងឆ្ងាយៗពីផ្ទះរបស់ខ្លួន។
ប្រជាពលរដ្ឋដែលមានលំនៅឋានជុំវិញការដ្ឋាននោះក៏ដូចជាកម្មករ។ដែលបានចូលបម្រើការងារនៅក្នុងការដ្ឋានហើយត្រូវបានមេការចិនបញ្ឈប់ចេញពីការងារទាំងអស់នោះសូមទទូចស្នើសុំដល់ឯកឧត្តមស៊ុនសុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងសូមជួយរកដំណោះស្រាយជាមួយនឹងក្រុមហ៊ុនចិនមួយនេះដើម្បីឲ្យពួកគាត់បានធ្វើការនឹងគ្មានការគាបសង្កត់ឬស្របទៅតាមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជាយើងដើម្បីលើកស្ទួយជីវភាពពួកគាត់។ឲ្យបានធូរស្បើយគេចផុតពីភាពក្រខ្សត់និងការចំណាកស្រុកទៅធ្វើការឆ្ងាយៗចោលក្រុមគ្រួសារ៕