មួយរយៈ ក្រោយរកឃើញគ្រាប់មិនទាន់ផ្ទុះ២៨៤គ្រាប់កប់ក្បែរជញ្ជាំងសាលាកម….

មន្ទីរអប់រំ យុវជន​ និងកីឡា ខេត្តក្រចេះ បានប្រកាសដំណឹងប្រាប់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យព្រះមហាក្សត្រីកុសមៈអំពីការផ្អាកសាលារៀននេះមួយរយៈសិន បន្ទាប់ពីមានការរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២៨៥គ្រាប់កប់នៅក្បែរជញ្ជាំងសាលា។

បើតាមមន្ទីរអប់រំ យុវជន និងកីឡាខេត្រក្រចេះ គ្រាន់តែក្នុងរយៈពេលមួយថ្ងៃ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ មន្រ្តីស៊ីម៉ាក់ បានរាវ និងរកឃើញគ្រាប់ចំនួនបួនប្រភេទ រួមមាន M79ចំនួន250គ្រាប់, DK75ចំនួន16គ្រាប់, ក្បាលផ្ទុះM48គ្រាប់ផ្លោង17គ្រាប់និង B40ចំនួន១គ្រាប់។

មិនទាន់មានការបញ្ជាក់អំពីគុណភាពគ្រាប់ទាំងនោះនៅឡើយទេ ប៉ុន្តែតាមរយៈរូបភាព គ្រាប់ទាំងនោះ ជាប្រភេទគ្រាប់ដែលទំនងសល់ពីសម័យសង្គ្រាមស៊ីវិល ខ្លះមានសភាពខ្លះដាច់ដោយកន្លែង និងខ្លះទៀតក៏ក្នុងសភាពនៅជាសំណុំគ្រាប់ទាំងមូលផងដែរ។ មន្ទីរអំពាវនាវឱ្យប្រុងប្រយ័ត្ន៕