រាល់ថ្ងៃគេសង្កេតឃើញថា.!មានគោយន្តជាច្រើនគ្រឿងដឹកឈើនិងក្រាក់ឆ្លងកាត់ស្រុកស្វាយលើតែគ្មានមន្ត្រីជំនាញណាបង្ក្រាប…

ស្រុកស្វាយលើ: ជារៀងរាល់ថ្ងៃគេតែងតែឃើញថាមានក្រុមឈ្មួញជាច្រើននាំគ្នាដឹកជញ្ជូនឈើក្រាក់ដោយឆ្លងកាត់ស្រុកស្វាយលើដែលមានទីស្នាក់ការបរិស្ថាន ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ ដែលមានលោក ម៉ែន វុទ្ធី ហៅឡយ ជាប្រធានស្នាក់ការប៉ុន្តែក៏មិនដែលឃើញបង្ក្រាបក្រុមឈ្មួញដឹកឈើក្រាក់ទាំងនេះដែរ។

 

 

 

តាមប្រភពប្រជាពលរដ្ឋបានបង្ហើបអោយដឹងថា មិនត្រឹមតែមិនបង្ក្រាបទេ ព្រោះគេត្រូវដងត្រូវផ្លែគ្នាជាប្រព័ន្ធអស់ហើយបានជាគេអាចដឹកជញ្ជូនឆ្លងកាត់មុខហើយបែជាធ្វើមិនដឹងមិនលឺបែបនេះ។ កុំឲឆ្ងក់បើមិនដូច្នោះទេកុំថាឡើយក្រាក់ដល់រាប់គោយន្តសូម្បីតែបាវធ្យូងបួនដប់ការ៉ុងក៏ពួកគេគាបយកលុយមិនឲរួចដែរ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះក្រុមការងារអ្នកសារព័ត៌មានយើងប្រទះឃើញក្រុមឈ្មួញជាច្រើននាក់ដែលមានឈ្មោះ សិទ្ធិ ឈ្មោះ ង៉ាននិងឈ្មោះ ថា ក្រុមឈ្មួញទាំងបីនាក់នេះសុទ្ធតែដឹកឈើឆៅឈើគ្រឿងធ្វើសកម្មក្នុងមួយខែៗប្រាំមួយទៅប្រាំពិលជើងជាប្រចាំមិនដែលឃើញជុំនាញរដ្ឋបាលព្រៃឈើនិងបរិស្ថានបង្ក្រាបបានម្ដងណាឡើយ។
រីឯឈើក្រាក់វិញ គឺមានឈ្មួញផ្សេងៗទៀតដែលបានដឹកជញ្ជូនឈើក្រាក់ឆ្លងកាត់ស្រុកស្វាយលើស្ទើររៀងរាល់ថ្ងៃយប់តែមិនមានមន្ត្រីជំនាញណាបង្ក្រាបទេ។បើនៅតែបណ្ដែតបណ្ដោយយ៉ាងនេះតទៀតព្រៃឈើនៅសេសសល់បន្តិចបន្តួចក្នុងតំបន់នេះនឹងត្រូវរលាយអស់ជាពុំខាន។

ជុំវិញករណីនេះមហាជនសូមសំណោមពរដល់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណះអភិបាលសៀមរាប ជាពិសេសលោ ម៉ុនប៊ុនលីម នាយខ័រដ្ឋបាលព្រៃឈើ សូមមេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាបដល់ក្រុមឈ្មួញទាំងអស់នេះផង ព្រោះក្រុមនេះហើយជាអ្នកបំផ្លាញព្រៃឈើ បើគ្មានក្រុមឈ្មួញចាំទិញនិងដឹកជញ្ជូនទេនោះ ក៏គ្មានអ្នកកាប់ដែរ ហេតុនេះសូមចាត់វិធានការបង្ក្រាបក្រុមនេះផងទាន! ចំពោះមន្ត្រីថ្នាក់ក្រោមវិញដេកលង់លក់អស់ហើយចាំទទួលតែលាភសក្ការៈពុំធ្វើការបង្ក្រាបសោះឡើយ៕

អង្គភាពយើងខ្ញុំរង់ចាំនូវការស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️012 48 5298/071 82 222 57…