ចាប់សត្វកំភេម.ខ្លោច.លីង.ហូប ជាអកុសលពុលស្លា.ប់ប្រពន្ធ ចំណែកប្តីបញ្ជូនទៅសង្គ្រោះបន្ទាន់…!
ព្រះវិហារ ៖ គ្រួសារមួយដើរចាប់សត្វកំភេមខ្មោច ឬសត្វរលាកភ្លើង យកទៅលីងហូប ស្រាប់តែពុលស្លាប់ប្រពន្ធ ចំណែកប្តីរបួសធ្ងន់ធ្ងរ ចូលសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនរងគ្រោះបានស្លាប់ ខិត រី ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរកសិករ ចំណែកប្តីរងរបួសធ្ងន់ មានឈ្មោះ អួន មិន អាយុ៥៨ឆ្នាំត្រូវជាប្ដី កំពុងសង្គ្រោះបន្ទាន់ ជនរងគ្រោះខាងលើរស់នៅភូមិឃុំកើតហេតុ។
តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះ ដើរឆ្លុះរកចាប់សត្វកំភេមខ្មោច ឬ សត្វរលាកភ្លើង (ឈ្មោះហៅតាមតំបន់) បានហើយ លុះព្រឹកឡើងជនរងគ្រោះយកសត្វនោះទៅលីងចម្អិនធ្វើម្ហូប ហូបបាយមុននឹងចេញទៅព្រៃ គ្រាន់តែហូបហើយ ស្រាប់តែពុល ក្អួត ក្តៅចុកពោះ ផ្អើលអ្នកភូមិដឹកបញ្ជូនទៅមន្ទីរពេទ្យ ជាអកុសលស្លាប់ប្រពន្ធ ប្តីចូលសង្គ្រោះបន្ទាន់។
បើតាមការលើកឡើងពីប្រជាពលរដ្ឋ បានឲ្យដឹងថា សត្វមួយប្រភេទនេះ មានជាតិពុលខ្លាំងណាស់ គ្រាន់តែទឹកនោមសត្វនេះ ក៏ក្តៅរលាកសាច់ផងដែរ ។
គួររំលឹកផងដែរ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២០ កន្លងមក មានប្រុសមួយក្រុមផឹកសុី នៅភូមិកូនគ្រៀល ឃុំបាក់នឹម ស្រុកសំរោង ខេត្តឧត្តរមានជ័យ មានគ្នា៥នាក់ ទៅចាប់សត្វប្រភេទនេះ យកមកលីងធ្វើគ្រឿងក្លែម ហើយបានពុលស្លាប់២នាក់ របួស២នាក់ ម្នាក់ទៀតមិនបានហូប ផ្តើមរួចម្តងហើយ ស្រាប់តែមកលើកនេះកើតមានមួយករណីទៀត ដោយសារបរិភោគសត្វកំភេមខ្លោច ឬសត្វរលាកភ្លើង ៕