
ការប្រយុទ្ធនៅទីក្រុង Severodonetsk ឈានដល់កម្រិតខ្លាំងក្លា
ថ្ងៃចេញផ្សាយៈ June 21, 2022
រុស្សីកំពុងផ្តោតកម្លាំង និងអាវុធរបស់ខ្លួនទៅលើទីតាំងឈរជើងចុងក្រោយរបស់អ៊ុយក្រែននៅតំបន់ Luhansk ភាគខាងកើត។ ខណៈការប្រយុទ្ធនៅទីក្រុង Severodonetsk ឈានដល់កម្រិតខ្លាំងក្លា កងកម្លាំងអ៊ុយក្រែនកំពុងជំរុញដើម្បីដណ្តើមយកមកវិញទីក្រុង Kherson ភាគខាងត្បូង។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃចន្ទថា កងទ័ពរបស់ខ្លួនកំពុងវាយលុកលើទីតាំងរបស់អ៊ុយ ក្រែនទាំងនៅតំបន់ Donetsk និង Luhansk ដែលនៅជិតខាងគ្នា។ អភិបាលតំបន់និយាយថា ទាហានអ៊ុយក្រែនត្រូវបានរុញច្រានត្រលប់មករោងចក្រគីមីវិញ។
ថ្លែងទៅកាន់សារព័ត៌មាន Associated Press លោកបាននិយាយថា ទីក្រុង Severodonetsk ជាច្រើនកន្លែងកំពុងឆេះដោយការបាញ់ផ្លោងរបស់រុស្សីមិនឈប់ឈរ។