ក្រុមឈ្មួញចាស់វស្សាជើងខ្លាំងតាក្ងាននិងឈ្មោះថេងតែងតែធ្វើការអុកឡុកអ្នកសារព័ត៍មានស្នាក់ការអង្គការជាញឹកញ៉ប…
ខេត្តស្ទឹងត្រែងៈក្រុមឈ្មួញចាស់វស្សាហៅតាក្ងានមានរថយន្តសំយ៉ុងចំនួន ០៣ទៅ០៤គ្រឿងធ្វើសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើចេញពីខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តត្បូងឃ្មុំជារៀងរាល់ថ្ងៃរាល់ខែពុំដែលបានសំរាកមួយថ្ងៃណាទេ។
នៅថ្ងៃទី ០៤សីហាឆ្នាំ២០២៣ នេះក្រុមតាក្ងានទាំងស្រីទាំងប្រុសបានចូលមកទុសសារ៉ាយរករឿងអ៊ុកឡុកក្នុងស្នាក់ការអង្គការដូចជាធ្វើការថត.ឈ្លោះ.ឡាំប៉ា ប្រទុងប្រទាញគ្នាដូចក្នុងវីដេអូខាងលើ។ ហើយពួកនេះទៅកន្លែងណាក៏មិនដែលបានសុខ ចេះស្ងាត់នឹងគេដែរ។ តែងតែមានរឿងជានិច្ចងមិនចេះចប់មិនចេះហើយ។តាមរករឿងអ្នកដែលតាមប្រមាញ់ការដឹកជញ្ជូនរបស់គាត់ដូចជាខាងអង្គការនិងអ្នកសារព័ត៌មាន។ជាដើម។
សម្ដីកោងក្អេងក្អាងនិងការធ្វើសកម្មភាពដឹកជញ្ជូនឈើរបស់ក្រុមខាងលើនេះអ្នកសារព័ត៌មានក៏ដូចជាខាងអង្គការតែងតែធ្វើការរាយការជូនសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តក្រចេះជាច្រើងដងមកហើយ ពេលកន្លងមក តែសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តក្រចេះហាក់បីដូចជាពុំមានចំណាត់ការង្ក្រាបចំពោះក្រុមតាក្ងាននិងឈ្មោះថេងនេះឡើយ។។ នៅតែធ្វើសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើជារៀងរាល់ថ្ងៃយ៉ាងគឃ្លើនរីឯអាជ្ញាធរតាមដងផ្លូវហាក់ដូចជាត្រូវថ្នាំពុលនិងសំណែនរបស់ក្រុមឈ្មួញនេះអស់ហើយមើលទៅ.!បានជាគ្មានឆន្ទៈក្នុងការបង្ក្រាបចាំតែថ្នាក់លើស្រែកនិងដាក់បទបញ្ជាមកបានកម្រកដៃកម្រិតជើង។
ជុំវិញករណីនេះដែរប្រជាពលរដ្ឋនិងមហាជននៅតាមដងផ្លូវជាតិពីស្ទឹងត្រែងទៅត្បូងឃ្មុំ សូមសំណោមពរដល់នាយឧត្តមសេនី សៅ សុខា អគ្គមេបញ្ជាការរងក្រសួងការពារជាតិនិងជាមេបញ្ជាការកងរាជ្យអាវុធមេត្តលើផ្ទៃប្រទេសមេត្តាដាក់កម្លាំងអធិការកិច្ចចុះទប់ស្កាត់និងបង្រ្កាបលើបុគ្គលទាំងអស់នេះផងទាន។ ព្រោះមន្ត្រីថ្នាក់ក្រោម អស់លោកធ្វើពុំដឹងពុំឮសំងំដេកទទួលលាបសក្ការៈអស់ហើយទានមើលទៅ.!បានជាបណ្ដែតបណ្ដោយដល់ក្រុមតាក្ងាននិងក្រុមឈ្មោះថេងយ៉ាងដូច្នេះ។
ភាពយើងខ្ញុំរង់ចាំទទួលនូវការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ☎️01248 52 98/0718222257…