ញា..ក់.សា…ច់.ស្លាកលេខម៉ូតូទំរាបពេញលេីដី មិនដឹងមានពលរដ្ឋស្លូតត្រង់ប៉ុន្មាននាក់ទេដែលរងគ្រោះព្រោះពួកអស់.នេះ កម្លាំងញេី..ស.ឈា..ម.ទម្រាំតែសន្សំទិញបានជិះ១គ្រឿងៗ….
បង្រ្កាបទីតាំងទទួលផលចោរកម្ម(ម៉ូតូ) ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បង្រ្កាបទីតាំងទទួលផលចោរកម្ម ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខសាលា សកលវិទ្យាល័យន័រតុន ស្ថិតក្នុងភូមិទី២ សង្កាត់ ជ្រោយចង្វារ ខណ្ខជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីលួច (ម៉ូតូ) ១លើក បានកើតឡើង ជនរងគ្រោះ ឈ្មោះ សឿង គឹមស៊ុន ភេទប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ក្រុមហ៊ុន វីរៈប៊ុនថាំង រស់នៅភូមិទី២ សង្កាកជ្រោយចង្វារ ខណ្ខជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនរងគ្រោះបានដាក់ប្រព័ន្ធGPS ក្នុងម៉ូតូហើយបានតាមសញ្ញា GPS រហូតមកដល់ ចំណុច ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ទើបខ្លួនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលក្បាលត្រាចតែម្ដង។
សម្ភារៈបាត់បង់
១.ម៉ូតូ ១គ្រឿងស្លាកលេខភ្នំពេញ1JZ 1674 ឆ្នាំ២០២៣។
ក្រោយពេលទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ នេះ សមត្តកិច្ចយើងបានធ្វើការស៊ីបអង្កេតស្រាវជ្រាវ កំណត់បានមុខសញ្ញាជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន ២នាក់
១/ជនសង្ស័យឈ្មោះ ជា វ៉ា (ពៅ) ភេទប្រុស អាយុ ៣៣ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងស្មាច ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ម្ចាស់ផ្ទះ)
២/ជនសង្ស័យឈ្មោះ ម៉ម ប៊ុនសៀ ភេទប្រុស អាយុ៤០ ឆ្នាំ សញ្ជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់
វត្ថុតាងដក់ហូតរួមមាន ៖
១. ម៉ូតូសង់ C125 ពណ៌ខ្មៅគ្មានស្លាកលេខចំនួន 4គ្រឿង
២.ស្លាកលេខចំនួន 41សន្លឹក
៣.សំភារៈបំបែកចេញពីគ្រឿងម៉ូតូមួយចំនួន
ជនសង្ស័យឃាត់ខ្លួននៅអធិការរដ្ឋាន នគរបាលស្រុកក្រគរ តាមបញ្ជារឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តពោធិ៍សាត់។ ចុះថ្ងៃទី២ ខែសីហាឆ្នាំ២០២៣ វេលាម៉ោង ៨និង ២៩នាទី ដើម្បីបំពេញនីតីវិធីបញ្ជូនទៅខេត្ត ៕