លោក Zelenskyyនិយាយថា រុស្ស៊ីព្យាយាមបន្តការវាយលុកទីក្រុង Kharkiv
ថ្ងៃចេញផ្សាយៈ June 21, 2022
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទថារុស្ស៊ីកំពុង ព្យាយាមបន្តការវាយលុកលើទីក្រុង Kharkiv ជាទីក្រុងធំទីពីររបស់ប្រទេស។ នៅក្នុងសុន្ទរកថាតាមវីដេអូ ទៅកាន់វេទិកាមួយក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី លោក បាន និយាយថា ប្រទេសរុស្ស៊ីកំពុងព្យាយាមបំផ្លាញ និងដណ្តើមយកទីក្រុង Mykolaiv និង Sloviansk ។
លោក Zelenskyy បានអង្វរជាថ្មីម្តងទៀតសុំអាវុធពីប្រទេសលោកខាងលិច បន្ថែមទៀតដើម្បី ការពារការវាយលុករបស់រុស្ស៊ី។លោកបាននិយាយថា យើងត្រូវការការគាំទ្រពីអ្នក យើងត្រូវការអាវុធ អាវុធដែលនឹងមានសមត្ថភាព ប្រសើរជាងអាវុធរុស្ស៊ី។