អគ្គីភឆាប់ឆេះ សណ្ឋាគារអន្តរជាតិ បណ្តាលខូចខាតអស់១ បន្ទប់ជានទី៨ រងរបួស៤នាក់ ស្រី១នាក់បាក់ដៃ ត្រូវបានជួយសង្គ្រោះនៅក្រុងប៉ោយប៉ែត,..!

ខេត្តបន្ទាយមានជ័យ៖អគ្គីភ័យបានឆាប់ឆេះសណ្ឋាគារអន្តរជាតិបណ្តាលខូចខាតអស់១បន្ទប់ជាន់ទី៨របួស៤នាក់ត្រូវបានរលត់ទាំងស្រុងនៅព្រលប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅពេលអគ្គីភ័យឆាបឆេះឃើញមានលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យនិងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដែលបានដឹកនាំកម្លាំងចម្រុះជិត១០០នាក់និងរថយន្តពន្លត់អគ្គីភ័យ៣គ្រឿងមានរថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត១គ្រឿងនិងរថយន្តពន្លត់អគ្គីភ័យកាស៊ីណូ២គ្រឿងបានជួយអន្តរាគមន៍។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖សណ្ឋាគារដែលឆាបឆេះយីហោអន្តរជាតិដែលនៅកណ្តាលក្រុងប៉ោយប៉ែតដែលមាន១១ជាន់ផ្ទាល់ដីដែលឆាបឆេះនៅជាន់ទី៨បន្ទប់លេខ៩០១ដែលឆាបឆេះអស់១បន្ទប់និងរងរបួសចំនួន៤នាក់ស្រី១នាក់បាក់ដៃ ត្រូវបានជួយសង្គ្រោះ។

លោកបានបញ្ជាក់ថា៖អគ្គីភ័យដែលឆាបឆេះសណ្ឋាគារអន្តរជាតិកណ្តាលក្រុងប៉ោយប៉ែតដែលប្រើប្រាស់រយៈពេលកន្លៈម៉ោងទើបរលត់ជាដោយប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យអស់ចំនួន២០បំពង់ របស់សណ្ឋាគារដែលកម្លាំងបានជួយអន្តរាកនគមន៍បាញ់ពន្លត់។

លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖មូលហេតុដែលអគ្គីភ័យឆាបឆេះសណ្ឋាគារយីហោអន្តរជាតិនៅក្រុងប៉ោយប៉ែតជាសន្និដ្ឋានដំបូងអាចភ្ញៀវដែលស្នាក់នៅបន្ទប់អាចបោះកន្ទុយបារីទៅលើពូកទើបបង្កអោយឆាបឆេះអស់១បន្ទប់ទាំងស្រុងដែលមានភ្ញៀវជាតិជនជាតិឥណ្ឌូនេស៊ីដែលស្នាក់ជួលសណ្ឋាគារអន្តរជាតិ ហើយអគុណចំពោះកម្លាំងចម្រុះប្រមាណជាង១០០នាក់ដែលបានជួយអន្តរាគមន៍ទាន់ពេល៕