ត្រឡប់ពីលេងល្បែងកាស៊ីណូគួសទ្វាមិត្តភក្តិមិនបើកគាស់ទ្វារចូលប្រទៈឃើញដេក ស្លា-ប់ ជនជាតិថៃក្នុងបន្ទប់ជួលសមត្តកិច្ចសន្និដ្ឋានថាអាច ស្លា-ប់ ដោយជំងឺគាំបេះដូងនៅក្នុងក្រុងប៉ោយប៉ែត!!!
ខេត្តបន្ទាយមានជ័យ៖ត្រឡប់ពីលេងល្បែងកាស៊ីណូគួសទ្វាមិត្តភក្តិមិនបើកគាស់ទ្វាចូលប្រទៈឃើញដេកស្លា-ប់ជនជាតិថៃក្នុងបន្ទប់ជួលសមត្តកិច្ចសន្និដ្ឋានថាអាចស្លា-ប់ដោយជំងឺគាំបេះដូងដែលប្រទៈឃើញនៅម៉ោង៤,៣០នាទីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយមានការភ្ញាក់ផ្អើលប្រទៈឃើញជនជាតិថៃដែលដេកស្លា-ប់នៅក្នុងបន្ទប់ជួលហើយបានរាយការណ៍ជូនកម្លាំងជំនាញបានចុះមកពិនិត្យនិងធ្វើកោសលវិច័យបានប្រាប់ថា៖ជនជាតិថៃដែលស្លាប់មានអាយុប្រមាណជាង៥០ឆ្នាំ ដែលអាចស្លាប់មុនប្រទៈឃើញជាង១ម៉ោងមុនស្លាប់ដោយជំងឺគាំបេះដូង។
មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា៖តាមសំដីមិត្តភក្តិជនរងគ្រោះដែលស្លាប់បានអោយដឹង គឺជនរងគ្រោះបានមកលេងល្បែងនៅក្រុងប៉ោយប៉ែតម្តងកាលហើយបានមកស្នាក់នៅបន្ទប់ជួលជាមួយដែលមានជំងឺប្រចាំកាយលេបថ្នាំជាប្រចាំហើយអោយស្នាក់នៅម្នាក់ឯងក្នុងបន្ទប់ជួល នៅពេលត្រឡប់ពីលេងល្បែងកាស៊ីណូវិញបានគួសទ្វារមិនបើកបានគាស់ទ្វារចូលប្រទៈឃើញមិត្តភក្តិដេកស្លាប់ក្នុងបន្ទប់ទើបរាយការជូនសមត្តកិច្ច។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយមន្ត្រីជំនាញបានពិនិត្យនិងធ្វើកោសលវិច័យលើសាកសពជូនរងគ្រោះហើយបានប្រគល់សាកសពជូនសាច់ញាតិមកទទួលយកទៅស្រុកកំណើតវិញដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីយ៍៕