សមត្តកិច្ចក្របួចជាប់ចោរវ័យក្មេង១សំបុកអស់ល័ក្ខណ៍បញ្ជូនទៅសាលាដំបូងខេត្តតាកែវ…!

លោកបងៗមុខសញ្ញាលួច ឆក់ ប្លន់ ដ៏សកម្មតាមបណ្តោយផ្លូវជាតិលេខ២កន្លងមកដែលមានសំបុកនៅក្នុងផ្ទះសំណាក់យីហោ មាន មាន ខាងត្បូងស្ពានអន្លង់តាធន់ ស្ថិតក្នុងភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំរោងរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរវៀងសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីបង្រាបបានកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះហើយ ។

សូមបងប្អូនក្នុងបណ្តាញសង្គមមេត្តាវែកមុខមើលហើយចំណាំឱ្យច្បាស់ខ្លាចថ្ងៃក្រោយជួបមុខគ្នាអត់ស្គាល់លោកបងចោរ៕