សមត្ថកិច្ចឡោមព័ទ្ធសណ្ឋាគារចាប់ខ្លួនមនុស្សប្រុសស្រី១១នាក់ ពាក់ព័ន្ធករណីបាញ់បុរសម្នាក់កណ្តាលក្រុងភ្នំពេញ…
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ បានសហការជាមួយនឹងកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះឡោមព័ទ្ធទីតាំងមួយកន្លែងដែលមានយីហោសណ្ឋាគារ «សូផៃ» និងឃាត់ខ្លួនមនុស្សចំនួន១១នាក់ (ក្នុងនោះប្រុសចំនួន៧នាក់ និងស្រី៤នាក់) នាំយកទៅក្រសួងមហាផ្ទៃ ដើម្បីសួរនាំពាក់ព័ន្ធនឹងករណីឃា.តក.ម្មសម្លា.ប់បុរសម្នាក់កាលម្សិលមិញនៅខណ្ឌបឹងកេងកង។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៧១ ទីតាំងសណ្ឋាគារសូផៃ ស្ថិតក្នុងមូលដ្ឋានសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មានបុរសជនបរទេសម្នាក់ ត្រូវបានខ្មា.ន់កាំភ្លើ.ងដកកាំភ្លើ.ងបា.ញ់ស្លា.ប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីឈ្លោះទាស់ទែងគ្នាមួយប្រាវ ដោយជនរងគ្រោះបានដកកាំបិ.ត ប៉ុន្តែភាគីជនសង្ស័យមានកាំភ្លើ.ងក៏ដកបា.ញ់ចំនួន៤គ្រា.ប់ផ្ទួនៗ តែស្អុយមួយគ្រា.ប់។ បន្ទាប់ពីបា.ញ់រួច ជនសង្ស័យក៏នាំគ្នារត់ឡើងឡានរត់គេចខ្លួនបាត់ស្រមោល នៅចំណុចផ្លូវ៣៦០ កែងផ្លូវ១៦៣ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ខាងលើ ត្រូវបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីសួរនាំកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។
គួររំលឹកថា ៖ ភ្ញាក់ផ្អើលខ្លាំង ខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសជនជាតិវៀតណាមម្នាក់ នៅខណ្ឌបឹងកេងកង៕