សម្ដេចតេជោ ប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់ពលរដ្ឋប៉ះពាល់ដោយកូវីដ និងអតិផរណា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមទៀត ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារបញ្ហាវិបត្តិនៃជំងឺកូវីដ-១៩ និងបញ្ហាអតិផរណា ។
ក្នុងឱកាសអញ្ជើញរំលឹកខួបទី៤៥ឆ្នាំ ទិវា នៃការរចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យ ពូជ សាសន៍ ប៉ុល ពត នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាធ្លាប់ជាប្រទេសកសាងសេដ្ឋកិច្ចដ៏លំបាក ក្លាយជាប្រទេសមួយ ដែលមានការអភិវឌ្ឍ ទៅ ជា ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាប និងមាន មហិច្ឆតា ឆ្នាំ២០៣០ និងក្លាយទៅជាប្រទេស ដែល មានប្រាក់ចំណូលកម្រិតខ្ពស់ ហើយទម្លាក់អត្រានៃភាពក្រីក្រ ។
សម្ដេច បានបន្តថា កម្ពុជាបច្ចុប្បន្ន កំពុងប្រឹងប្រែងទប់ស្កាត់កុំឲ្យអត្រានៃភាពក្រីក្រ ធ្លាក់ដោយ សារ បញ្ហាជំងឺកូវីដ-១៩ ខណៈរាជរដ្ឋាភិបាល បាន ចិញ្ចឹម ពលរដ្ឋ ប្រមាណ ជិត ៣លាននាក់ ប៉ះពាល់ ដោយ ជំងឺដ៏កាច់សាហាវនេះ ហើយត្រៀមឧបត្ថម្ភពលរដ្ឋបន្ថែមទៀត រងការប៉ះពាល់ពីកត្តាជំងឺកូវីដ-១៩ និងកត្តាអតិផរណា ។